Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីតួកគី៖ ​ការ​វាយ​ប្រហារ​ខុស​ច្បាប់​​​លើអ៊ីរ៉ង់​ ​បង្កើន​អសន្តិសុខ​​​ក្នុង​តំបន់​

បានផុស

នៅ

ប្រធានាធិបតីតួក​គី លោក Recep Tayyip Erdogan បាន​​លើក​ឡើង​ថា ​ការ​វាយប្រហារ​ដោយ​​ខុសច្បាប់​​​របស់​​​សហរដ្ឋ​អាមេរិក​-អ៊ីស្រាអែល​លើប្រទេសអ៊ីរ៉ង់​បាន​បង្កើនហានិភ័យ​​​និង​បង្ក​អសន្តិសុខ​ក្នុងតំបន់​​មជ្ឈិមបូព៌ា​។

សារព័ត៌មាន TRT World ផ្សាយ​នៅ​​​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៦ ឲ្យ​ដឹងថា អំឡុងពេលជួប​ជាមួយនាយករដ្ឋ​មន្ត្រី​ប៉ាគីស្ថាន លោក Shehbaz Sharif និងប្រមុខ​រដ្ឋ​កាតា​ លោក​ Emir Sheikh Tamim bin Hamad Al Thani ក្រៅវេទិកាការ​ទូត Antalya កាល​ពីថ្ងៃសុក្រ ​ប្រធានាធិបតី​តួកគី លោក Erdogan និយាយថា៖ « តួក​គីនឹងបន្តពង្រឹង​កិច្ច​ខិតខំប្រឹង​ប្រែង​ ដើម្បីរក្សា​បទឈប់បាញ់និងធានាសន្តិភាព​យូរអង្វែង»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Sharif, Erdogan, និង​ លោក Tamim bin ។ រូបភាព៖​ TRT World

ប្រមុខ​រដ្ឋ​តួកគី ក៏​បានបញ្ជាក់ថា ជម្លោះ​កំពុងបន្ត​ក្នុងតំបន់បង្ហាញ​ពីតម្រូវការ​សម្រាប់​ស្តា​រសន្តិសុខ​តំបន់ថ្មីដែល​មានមូលដ្ឋានរឹងមាំ។ ប្រទេស​តួក​គីនឹងបន្តពិភាក្សា​លើ​បញ្ហានេះយ៉ាង​យក​ចិត្ត​ទុក​ដាក់​ ជាមួយប្រទេសនានា​ក្នុងតំបន់​។

មេដឹកនាំទាំងបីក៏បាន​ពិភាក្សាពីជំហានរួមគ្នា​ដែលអាចធ្វើទៅបាន ​ដើម្បី​សម្រេចនូវសន្តិភាពយូរអង្វែង និង​ប្រកបដោយ​ចីរភាព​​នៅទូទាំងតំបន់​។ មិន​តែ​ប៉ុណ្ណោះ លោក Erdogan និង លោក Sharif ក៏​បាន​ពិភាក្សាពីទំនាក់ទំនងទ្វេភាគី និង​ការចរចាបទ​ឈប់បាញ់ដែលកំពុង​បន្ត​ ទាក់​ទង​នឹងប្រទេស​អ៊ីរ៉ង់ ដោយគូសបញ្ជាក់​ពីការ​សម្របសម្រួល​ផ្នែក​ការ​ទូត​ដែលកំពុងកើត​ឡើងផង​ដែរ​។

លោក Erdogan និយាយ​ថា៖ « ប្រទេសតួក​គីនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការជា​មួយប្រទេសប៉ាគីស្ថានក្នុងវិស័យសំខាន់ៗ រួមមាន ថាមពល ពាណិជ្ជកម្ម និងការពារជាតិ»។

ប្រធា​នា​ធិប​តី​តួក​គី​បាន​សរសើរ​ពី​តួនាទីរបស់ប្រទេសប៉ាគីស្ថានក្នុង​ការធានាបទឈប់បាញ់ ហើយថាភាគីទាំងពីរ​នឹង​ខិតខំប្រឹងប្រែងឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពកាន់​តែទូលំទូលាយ​។

លោក Erdogan សង្កត់ធ្ងន់ថា៖ « បទឈប់បាញ់នៅតំបន់​ហ្គាហ្សាត្រូវ​តែពង្រឹង និង​​ស្តារ​សន្តិសុខ​ក្នុង​តំបន់ថ្មី ហើយ​អស្ថិរភាពនានា​មិនគួររារាំងលើ​កិច្ចខិតខំប្រឹងប្រែង​ឆ្ពោះទៅរកដំណោះ​ស្រាយ ​ចំពោះ​រដ្ឋពីរ​សម្រាប់ប៉ាឡេស្ទីននោះទេ​»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម