Connect with us

ព័ត៌មានជាតិ

អ្នកជិះកង់សប្បុរធម៌ ទីវ តារារិទ្ធ ត្រូវបង្ខំចិត្តត្រឡប់ក្រោយរកច្រកព្រំដែនផ្លូវការ មុនទិដ្ឋាការផុតកំណត់

បានផុស

នៅ

ក្នុងដំណើរបេសកកម្មមនុស្សធម៌ដ៏វែងឆ្ងាយ អ្នកជិះកង់សប្បុរធម៌ ទីវ តារារិទ្ធ ត្រូវបង្ខំចិត្តធ្វើដំណើរត្រឡប់ក្រោយវិញ ដើម្បីស្វែងរកច្រកព្រំដែនអន្តរជាតិផ្លូវការ សម្រាប់ឆ្លងពីប្រទេស Angola (អាហ្វ្រិកកណ្តាល) ទៅកាន់ប្រទេស Namibia (អាហ្វ្រិកខាងត្បូង) ខណៈពេលទិដ្ឋាការរបស់លោកក៏ជិតផុតកំណត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រយៈពេល ៦៧៧ថ្ងៃ នៃដំណើរបេសកកម្ម លោកបានធ្វើដំណើរចម្ងាយសរុបប្រមាណ ៥១,៥០០ គីឡូម៉ែត្រ ពីផ្ទះ ដោយឆ្លងកាត់ភូមិសាស្រ្តពិបាកជាច្រើនតំបន់នៅទ្វីបអាហ្វ្រិកកណ្តាល ខណៈបាននិងកំពុងរាំងស្ទះដោយឱបសគ្គផ្សេងមួយទៀត គឺធ្វើដំណើរតាមកម្មវិធីណែនាំខុសផ្លូវ។ នេះយោងតាមសារបញ្ជាក់ពីទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា) ។

តាមការរៀបរាប់ លោកកំពុងជិះកង់ចុះពីតំបន់ភ្នំនៅភាគនិរតី នៃប្រទេស Angola ដែលមានកម្ពស់លើស ២,០០០ ម៉ែត្រពីលើកម្រិតទឹកសមុទ្រ ឆ្ពោះទៅកាន់តំបន់វាលខ្សាច់ដ៏ស្រស់ស្អាតនៅទីក្រុង Namibe ។ ប៉ុន្តែបន្ទាប់ពីមកដល់ទីតាំងនេះ ប្រជាពលរដ្ឋមូលដ្ឋានបានជូនប្រាប់លោកថា ច្រកព្រំដែនដែលស្ថិតក្នុងផែនការរបស់លោក មិនអាចឆ្លងដែនបានឡើយ ព្រោះតែនោះជាច្រកតំបន់ភ្នំសម្រាប់តែជនជាតិដើមដើរថ្មើរជើង និងគ្មានមន្រ្តីព្រំដែនប្រចាំការនោះទេ។

ហេតុនេះ លោកក៏ត្រូវសម្រេចចិត្តត្រឡប់ក្រោយ ដើម្បីស្វែងរកច្រកព្រំដែនផ្លូវការផ្សេងទៀត ដែលអាចធានាបាននូវការឆ្លងដែនត្រឹមត្រូវ និងស្របច្បាប់ ពិសេសគឺមុនពេលដែលទិដ្ឋាការរបស់លោកនឹងផុតកំណត់ឆាប់ៗនេះដែរ។

លោកអះអាងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលបេសកកម្មរបស់លោកជួបនឹងការណែនាំខុសភូមិសាស្រ្តបែបនេះ តាមរយៈកម្មវិធី KOMOOT ។ តែបើទោះបីជាជួបប្រទះឧបសគ្គជាបន្តបន្ទាប់ក៏ដោយ បេសកកម្មមនុស្សធម៌របស់លោកនៅតែបន្តទៅមុខ ដោយមានគោលដៅចម្បងក្នុងការជួយគាំទ្រសុខភាពកុមារកម្ពុជា និងលើកកម្ពស់ការចូលរួមរបស់សាធារណជនក្នុងសកម្មភាពសប្បុរសធម៌ តាមរយៈមន្ទីរពេទ្យកុមារអង្គរ និង មន្ទីរពេទ្យគន្ធបុប្ផា។

បេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណងរៃអង្គាសថវិកា ដើម្បីគាំទ្រកុមារកម្ពុជា តាមរយៈមន្ទីរពេទ្យកុមារអង្គរ និង មន្ទីរពេទ្យគន្ធបុប្ផា ។ តួយ៉ាងបច្ចុប្បន្ន លោកកំពុងស្ថិតនៅប្រទេស Angola ខណៈត្រូវធ្វើដំណើរឆ្លងកាត់តែប្រទេស Namibia និង South Africa ប៉ុណ្ណោះ មុននឹងវិលត្រឡប់មកកម្ពុជាវិញ ដើម្បីនាំយកថវិកាដែលបានរៃអង្គាស ប្រគល់ជូនមន្ទីរពេទ្យទាំងពីរ។

កន្លងមក អ្នកជិះកង់សប្បុរធម៌រូបនេះ តែងអំពាវនាវឱ្យជួយលើកទឹកចិត្តលោក តាមរយៈការបរិច្ចាគជូនដល់មន្ទីរពេទ្យ។ សម្រាប់អ្នកមានបំណងចូលរួម អាចបរិច្ចាគបានតាមរយៈ៖
Bank Account (ACLEDA Bank): 0001-05389418-14 (CYCLING FOR CHILDREN
KHQR link៖ https://epayment.acledabank.com.kh/Z1Z4GQZI8ZMWRXDQ/pay
AHC link៖ https://shorturl.at/tc72l

អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម