សេដ្ឋកិច្ច
កម្ពុជា–វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើសេដ្ឋកិច្ច និងវិនិយោគ
កម្ពុជា និងវៀតណាមបានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ក្នុងកិច្ចសន្ទនាធុរកិច្ចវៀតណាម–កម្ពុជា ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ។

កិច្ចសន្និសីទនេះមានការចូលរួមដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, ឯកអគ្គរដ្ឋទូត Nguyen Minh Vu, អគ្គលេខាធិការក្រុមប្រឹក្សាវិនិយោគកម្ពុជា លោក ជា វុទ្ធី, អគ្គនាយកសេវាពាណិជ្ជកម្ម ហូ ស៊ីវយ៉ុង និងប្រធានសមាគមធុរកិច្ចកម្ពុជា–វៀតណាម ឡេង ឬទ្ធី ព្រមទាំងសមាជិកសភាពាណិជ្ជកម្ម និងធុរជនពីទាំងពីរប្រទេស។
អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា កិច្ចសន្ទនានេះជាចំណុចរបត់សំខាន់មួយ ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ការលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ព្រមទាំងការស្វែងរកទីផ្សារថ្មីសម្រាប់ផលិតផលកម្ពុជា និងវៀតណាម។ គាត់បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ១១,៣៣ ពាន់លានដុល្លារ បង្ហាញពីភាពរឹងមាំនៃខ្សែច្រវាក់ផ្គត់ផ្គង់ ទោះបីមានបញ្ហាប្រឈមសេដ្ឋកិច្ចសកលក៏ដោយ។

លោក ជា វុទ្ធី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតរវាងប្រទេសទាំងពីរ។ គាត់បានលើកឡើងថា ក្នុងក្របខ័ណ្ឌវិនិយោគឯកជន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីវៀតណាមកំពុងជំរុញភាពជាដៃគូយុទ្ធសាស្ត្រនៅវិស័យសក្តានុពល និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់ ដើម្បីធានាផលប្រយោជន៍អតិបរមា និងផ្តល់ភាពកក់ក្តៅដល់វិនិយោគិន។

បើតាមលោក វុទ្ធី វិស័យសក្តានុពលសម្រាប់វិនិយោគ ដូចជា ការកែច្នៃជ័រកៅស៊ូ, ស្វាយចន្ទី, ដំឡូងមី និងស្រូវ ដែលវិនិយោគិនវៀតណាមអាចពិនិត្យលទ្ធភាពបណ្តាក់ទុននៅកម្ពុជា៕
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


