នយោបាយ
អ្នកនាំពាក្យប្រធានសភាថាទំនាក់ទំនងជាមួយហុងគ្រីនៅតែដដែលទោះបីប្រទេសនេះផ្លាស់ប្ដូរមេដឹកនាំថ្មី
នាយខុទ្ទកាល័យ និងជាអ្នកនាំពាក្យប្រធានរដ្ឋសភាលោក កែវ ពិសិដ្ឋ បានបញ្ជាក់ថាទំនាក់ទំនងរវាងរដ្ឋសភាកម្ពុជា និងរដ្ឋសភាហុងគ្រីគឺនៅតែរក្សាដដែល និងពង្រឹងការអនុវត្តន៍អនុស្សារណៈរវាងសភាទាំងពីរឱ្យបានរីកចម្រើនថែមទៀត បើទោះបីហុងគ្រីបានផ្លាស់ប្ដូរមេដឹកនាំថ្មីក្ដី។

កាលពីថ្ងៃទី៩ ខែឧសភា ហុងគ្រីបានបញ្ចប់ការដឹកនាំ១៦ឆ្នាំរបស់គណបក្ស Fidesz ដោយជំនួសនូវមេដឹកនាំថ្មីមកពីគណបក្ស Tisza ដែលបានឈ្នះការបោះឆ្នោតកាលពីដើមខែមេសាកន្លងទៅ។
អ្នកនាំពាក្យប្រធានសភាលោក កែវ ពិសិដ្ឋ បានប្រាប់កម្ពុជាថ្មីថា ទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រីនៅតែល្អជាប្រក្រតីទោះបីជាមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំក្ដី។ លោកបន្ថែមថាក្នុងក្របខណ្ឌសភាវិញដែលបានចុះអនុស្សរណៈយោគយល់គ្នាកាលពីឆ្នាំមុនគឺនៅតែរក្សាការអនុវត្តដដែល។ លោកសង្ឃឹមថាក្រោយពីហុងគ្រីបង្កើតសភាថ្មីរួចភាគីទាំងពីរអាចនឹងពិភាក្សាគ្នាក្នុងការជំរុញការអនុវត្តអនុស្សរណៈយោគយល់គ្នានេះបន្ត។
លោកថា៖ «យើងនៅតែមានទំនាក់ទំនងល្អជាធម្មតាទេ! ធម្មតានៅក្នុងប្រទេសប្រជាធិបតេយ្យការផ្លាស់ប្ដូរថ្នាក់ដឹកនាំគឺជារឿងធម្មតាទេក្នុងអាណត្តិមួយទៅអាណត្តិមួយគាត់បោះឆ្នោត៥ឆ្នាំម្ដង»។

ទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រី ត្រូវបានមើលឃើញថាមានទំនាក់ទំនងល្អច្រើនក្នុងការដឹកនាំរបស់គណបក្ស Fidez ដែលមានទាំងការផ្លាស់ប្ដូរទស្សនកិច្ចរបស់មេដឹកនាំរវាងប្រទេសទាំងពីរផងដែរ។ ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានធ្វើដំណើរទស្សនកិច្ចទៅកាន់ហុងគ្រីកាលពីខែតុលា ឆ្នាំ២០២៥ និងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួនពីរ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរដែលនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែសកម្ម។

គួរឱ្យដឹងផងដែរបន្ទាប់ឈ្នះឆ្នោតភ្ល្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតខែមេសា ឆ្នាំ២០២៦ មកហុងគ្រីបានរៀបចំថ្នាក់ដឹកនាំសភា និងរដ្ឋាភិបាលថ្មីរបស់ខ្លួនកាលពីថ្ងៃទី៩ ខែឧសភា សប្ដាហ៍មុន។ ដែលប្រធានសភាថ្មីដឹកនាំដោយលោកស្រី Agnes Forsthofferនិងរដ្ឋាភិបាលដឹកនាំដោយលោក Péter Magyar៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


