ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបង ក្រើនរម្លឹកដល់ពលរដ្ឋខ្មែរ ត្រូវប្រែក្លាយការឈឺចាប់ជាកម្លាំងស្នេហាជាតិ និងបន្តស្មារតីជាតិនិយម
ក្នុងកាលៈទេសៈ ប្រទេសកម្ពុជាទទួលរងការឈ្លានពានពីភាគីថៃ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវប្រែក្លាយការឈឺចាប់ទៅជាកម្លាំងស្នេហាជាតិ បន្តមានស្មារតីជាតិនិយម បន្តចូលរួមគាំទ្រផលិតផលខ្មែរ រួបរួមសាមគ្គីគ្នាជាមួយធ្លុងមួយគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

លោកបានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរម្លឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តពោធិ៍ក្នុង ស្ថិតនៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានឧទ្ទិសដួងវិញ្ញាណក្ខន្ធបងប្អូនជនរួមជាតិ ព្រះសង្ឃ វីរជនស្នេហាជាតិ កម្មាភិបាល យុទ្ធជន យុទ្ធនារីកម្ពុជាដែលបាត់បង់ជីវិតដោយអំពើអយុត្តិធម៌ក្នុងរបបយង់ឃ្នងប្រល័យ ពូជ សាសន៍ប៉ុលពត សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

លោកបានរំលេចថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពដោយបានកំណត់យកអាទិភាពគន្លឹះគឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ព្រមទាំងបានកំណត់ដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រជាក់លាក់តាមបណ្តាវិស័យផងដែរ។ លោកថា «ពីបច្ចុប្បន្នដល់អនាគត យើងមានក្តីសង្ឃឹមជឿជាក់ដ៏មុតមាំថា មាតុភូមិកម្ពុជានឹងបន្តឈានទៅសម្បូរថ្កុំថ្កើង រុងរឿង ប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនា សុភមង្គល និងវឌ្ឍភាព»។
លោក សុខ លូ គូសបញ្ជាក់ទៀតថា ប្រទេសកម្ពុជាបានឆ្លងកាត់សង្រ្គាមឆ្អែតឆ្អន់ហើយ រាជរដ្ឋាភិបាលមិនចង់បានឡើយនូវសង្រ្គាមបង្ហូរឈាមទៀតនោះទេ ដូច្នេះរាជរដ្ឋាភិបាលបានបង្ហាញឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិដើម្បីបញ្ចៀសសង្រ្គាម និងមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែបន្ទាត់ព្រំដែនដែលកើតចេញពីការប្រើប្រាស់កម្លាំង។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និស្សិត គរុនិស្សិត-សិស្ស សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋសូមចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែលបង្កគ្រោះថ្នាក់ដល់សង្គមជាតិ៕



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


