កីឡា
លោក តឹក ប៊ុនវី៖ សហព័ន្ធកីឡាកាយវប្បកម្មពិភពលោកនឹងជួយដោះស្រាយបញ្ហារឿងបញ្ជូនកីឡាករកម្ពុជាទៅប្រកួតនៅក្រៅ
លោក តឹក ប៊ុនវី បន្ទាប់ពីវិលត្រឡប់មកពីប្រទេសមីយ៉ាន់ម៉ាក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីអាគ្នេយ៍វិញនេះបានឲ្យដឹងថា សហព័ន្ធកីឡាកាយវប្បកម្មពិភពលោកបានទទួលព័ត៌មានអំពីបញ្ហាបញ្ជូនកីឡាកររបស់កម្ពុជានៅព្រឹត្តិការណ៍អន្តរជាតិនេះហើយ។ សហព័ន្ធកាយវប្បកម្មពិភពលោកនឹងចូលរួមជួយដោះស្រាយអំពីបញ្ហារអាក់រអួលនេះ។

លោក តឹក ប៊ុនវី
ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជាខាងលើនេះបន្ថែមទៀតថា ជំហានដំបូងនេះសហព័ន្ធពិភពលោកនឹងធ្វើលិខិតមួយផ្ញើមកកាន់កម្ពុជាដើម្បីសាមីសហព័ន្ធនាំយកទៅប្រគល់ជូនភាគីពាក់ពាក់ព័ន្ធរួមទាំងទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា-CADA នៃក្រសួងអប់រំ ដើម្បីស្នើសុំឱ្យមានដំណោះស្រាយសម្របសម្រួលត្រៀមបញ្ជូនកីឡាករចូលរួមប្រកួតជើងឯកពិភពលោក នៅប្រទេសឡាវ ចុងឆ្នាំ២០២៦។ ករណីលិខិតនេះមិនទាន់អាចប្រើប្រាស់ក្នុងការសម្របសម្រួលបាន ឬត្រូវការព័ត៌មានអ្វីបន្ថែមទៀតនោះសហព័ន្ធកាយវប្បកម្មពិភពលោកនឹងជួយជាបន្តបន្ទាប់ទៀត។

ក្រុមកាយវប្បកម្មកម្ពុជា
អតីតកីឡាករជើងខ្លាំង និងជាថ្នាក់ដឹកនាំសហព័ន្ធរូបនេះសង្ឃឹមថានឹងមានការសម្របសម្រួលបានកាន់តែឆាប់ និងអនុញ្ញាតឲ្យក្រុមកាយវប្បកម្មកម្ពុជាបានចេញទៅប្រកួតវិញជាធម្មតា។ មួយវិញទៀតដើម្បីឲ្យក្រុមកីឡាករជម្រើសជាតិកម្ពុជាបានប្រមូលអារម្មណ៍ឡើងវិញ និងត្រៀមខ្លួនឲ្យបានល្អគ្រប់គ្រាន់នៅពេលខាងមុខដើម្បីប្រកួតដណ្ដើមកិត្តិយសជូនជាតិបន្តទៀត។

លោក តឹក ប៊ុនវី កាលនៅមីយ៉ាន់ម៉ា
បញ្ជាក់ដែរថា ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ លើកទី២០ នៅប្រទេសមីយ៉ាន់ម៉ា កាលអំឡុងថ្ងៃទី១៤ ដល់ ១៨ ឧសភា ឆ្នាំ២០២៦ នេះខាងកម្ពុជាមិនបានបញ្ជូនកីឡាករទៅចូលរួមប្រកួតប្រជែងមេដាយនោះទេ។ ករណីដែលកម្ពុជាមិនបានបញ្ជូនកីឡាករទៅនេះគឺដោយសារក្រសួងអប់រំបញ្ជាក់ថា កម្ពុជាជារដ្ឋហត្ថលេខី នៃអនុសញ្ញាអន្តរជាតិប្រឆាំងការប្រើប្រាស់សារធាតុដូប៉ាក្នុងកីឡា និងប្រតិបត្តិតាមក្រមប្រឆាំងសារធាតុដូប៉ាពិភពលោក-WADA ស្របពេលសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជាមិនទាន់ស្ថិតក្រោមរចនាសម្ព័ន្ធ WADA នៅឡើយ៕

លោក តឹក ប៊ុនវី កាលនៅមីយ៉ាន់ម៉ា
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


