Connect with us

ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជានឹងចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅញូវយ៉ក

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក ប្រាក់ សុខុន និងជារដ្ឋមន្ត្រីការបរទេស នឹងអញ្ជើញចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធ នៅឯទីក្រុងញូវយ៉ក នាសប្ដាហ៍ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះថា លោក ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។

ការចូលរួមក្នុងកិច្ចប្រជុំនេះគឺតបតាមការអញ្ជើញរបស់ភាគីចិន ក្នុងនាមជាប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ កិច្ចប្រជុំកម្រិតខ្ពស់នេះ នឹងផ្ដោតទៅលើការលើកកម្ពស់គោលបំណង និងគោលការណ៍របស់ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងការពង្រឹងប្រព័ន្ធអន្តរជាតិផ្តោតលើអង្គការសហប្រជាជាតិ ដោយមានលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ធ្វើជាអធិបតី និងចូលរួមថ្លែងសុន្ទរកថា។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក ប្រមុខការទូតកម្ពុជា រំពឹងថា នឹងអញ្ជើញចូលរួមព្រឹត្តិការណ៍អម ដែលពាក់ព័ន្ធ ហើយក៏នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយសមភាគីពីបណ្តាប្រទេសឯទៀត ដើម្បីពង្រឹងនូវទំនាក់ទំនងទ្វេភាគី ជំរុញកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរយោបល់លើបញ្ហានានាដែលជាផលប្រយោជន៍ និងជាក្តីបារម្ភរួមទៅវិញទៅមកផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម