Connect with us

ព័ត៌មានអន្ដរជាតិ

មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រុម​ប្រឹក្សា​សន្តិភាព អះអាង​ថា​ គ្មានវឌ្ឍនភាព​​ស្តារឡើងវិញ​​​នៅ​តំបន់​ហ្គាហ្សា​

បានផុស

នៅ

សង្គ្រាមដែល​អ៊ីស្រាអែល​ បាន​ផ្តើម​នៅហ្គាហ្សាបានចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់​ពីក្រុមហាម៉ាស​បានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីស្រាអែល​។ តាំង​ពី​នោះ​មកអ៊ីស្រាអែលបានប្រកាសសង្គ្រាមនៅ​ថ្ងៃបន្ទាប់ ហើយ​​ជម្លោះបន្តរហូតដល់​ឆ្នាំ២០២៤-២៥ ដល់​ឆ្នាំ២០២៦ ជាមួយ​នឹងការវាយប្រហារតាម​អាកាស​ម្តងហើយ​ម្តង​ទៀត។

មន្ត្រីជាន់​ខ្ពស់ម្នាក់​នៃ​ក្រុម​ប្រឹក្សា​សន្តិ​ភាព (Board Of Peace) ដែល​ផ្តួច​ផ្តើម​ឡើង​ដោយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ ​​លើក​ឡើង​ថា មិន​ទាន់​ឃើញ​​មាន​ការស្តារ​ឡើងវិញក្នុង​តំបន់ហ្គាហ្សា​នោះ​ទេ​ ទោះបីជា​មានវឌ្ឍនភាព​ខ្លះ​ក្រោមកិច្ចព្រមព្រៀងឈប់បាញ់​ក៏ដោយ។

លោក Nickolay Mladenov អ្នក​តំណាងនាំមុខគេ​របស់​ក្រុម​ប្រឹក្សា​សន្តិភាព​សម្រាប់តំបន់ហ្គាហ្សា ប្រាប់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជាជាតិ​កាល​ពីថ្ងៃព្រហស្បតិ៍ថា ការបំផ្លិចបំផ្លាញ​ទ្រង់ទ្រាយធំ ការ​ផ្លាស់ទីលំនៅ និងបញ្ហាប្រឈមផ្នែកមនុស្សធម៌​នៅតែបន្តកំណត់​លក្ខខណ្ឌ​ក្នុង​​តំបន់​នៅ​ឡើយ​។ នេះ​បើយោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​តួកគី Anadolu ផ្សាយ​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៦ ។

តំបន់​ហ្គាហ្សា​ក្រោយ​រងការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​លើក​ឡើង​ថា​៖ « ពេលខ្ញុំបង្ហាញ​ខ្លួនចុងក្រោយ​នៅ​អង្គ​ប្រជុំ​មុនៗ​ ក្របខ័ណ្ឌសម្រាប់ការរំសាយអាវុធ​នៅហ្គាហ្សាត្រូវបាន​ព្រមព្រៀង​គ្នា​ក្នុងចំណោមអ្នកធានា បង្ហាញដល់ភាគី​នានា ហើយខ្ញុំប្រាប់​ពួក​គេ​ថា ដំណើរ​ការ​នៅ​តំបន់​ហ្គាហ្សា​គឺ​ធ្ងន់​ធ្ងរ​»។

លោក​បន្ថែម​ថា​៖ « ចំនួន​មនុស្សទទួលបានជំនួយ​ស្បៀងអាហារបាន​កើនឡើង​ពី ៤០០ ០០០ នាក់ ដល់​​ជាង​ ២លាននាក់។ សន្តិភាពនិងកិច្ចសហប្រតិបត្តិការមិនកើតឡើងដោយ​ឯក​ឯង​ទេ វាទាមទារការ​ខិត​ខំប្រឹងប្រែងដោយ​ចេតនា ការចរចានិងការប្តេជ្ញាចិត្តពីគ្រប់ភាគីទាំងអស់​។ ទោះ​បីជាមានវឌ្ឍនភាពក៏ដោយ ក៏វានៅផុយស្រួយ​ដែរ។ ប្រសិន​បើភាគីទាំងពីរមិន​ប្រឹងប្រែង​បន្ត​សន្តិភាព​ នោះ​ស្ថាន​ភាព​អាច​នឹង​ធ្លាក់ចូលទៅ​ក្នុងជម្លោះវិញយ៉ាងងាយ​»។

ដោយព្រមាន​កុំឱ្យពិពណ៌នាអំពីស្ថានភាពនោះ​ងើបឡើង​វិញ លោក Mladenov និយាយថា៖ « ខ្ញុំ​មិន​ឈរ​​ចំពោះ​មុខ​​ក្រុម​ប្រឹក្សា​ទេ ទាល់​តែ​មាន​ការ​ស្តារ​ឡើង​វិញ​។ បញ្ហា​នៅ​ហ្គាហ្សា​អាច​ឈាន​ទៅ​មុខ​ ប៉ុន្តែ​កុំច្រឡំថា​នេះជាការងើបឡើងវិញពេញលេញ។ យើងមិន​ទាន់ដល់​ចំណុចនោះនៅឡើយទេ»។

លោកពិពណ៌នាពីទំហំនៃការបំផ្លិចបំផ្លាញ​ថា​មិនធ្លាប់មានពីមុនមក ព្រោះ​ដួលរលំហេដ្ឋារចនាសម្ព័ន្ធយ៉ាង​ច្រើន​នៅទូទាំងតំបន់នោះ។

លោកសង្កត់​ធ្ងន់​ថា​៖ « កម្ទេច​កម្ទី​​ជិត​ ៧០លាន​តោនស្ថិតនៅ​កន្លែង​ដែល​ផ្ទះសម្បែង សាលារៀន និងមន្ទីរពេទ្យធ្លាប់​ឈរ ភាគច្រើន​លាយ​ឡំជាមួយគ្រាប់​រំសេវ​មិនទាន់ផ្ទុះ។ មនុស្សជាងមួយលាននាក់​នៅតែ​គ្មានជម្រកអចិន្ត្រៃយ៍ ហើយ​កំពុងរស់នៅ​ក្នុងតង់ឬអគារដែលខូចខាត​»៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម