Connect with us

កីឡា

វគ្គផ្តាច់ព្រ័ត្រពានសម្តេចតេជោ ថ្ងៃអាទិត្យនេះ ទទួល​បាន​ភាព​រីក​រាយ លើស​ពី​បាល់ទាត់

បានផុស

នៅ

ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៩ នៅថ្ងៃ អាទិត្យ ទី ២៤ ខែ ឧសភា ឆ្នាំ ២០២៦ នឹងកាន់តែទាក់ទាញសម្រាប់អ្នកគាំទ្រទៅទស្សនាផ្ទាល់ ដោយនៅចន្លោះវគ្គទី ១ នឹងមានការសម្តែងពិសេសជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានសម្តេចតេជោនៅចុងសប្តាហ៍នេះ ត្រូវបានគេរំពឹង ថា នឹងក្លាយជាការប្រកួតដ៏កក្រើក ដោយសារជាការជួបគ្នារវាងក្រុមខ្លាំង ២ ប្រចាំប្រទេស កម្ពុជា គឺ ព្រះខ័នរាជស្វាយរៀង និង វិសាខា។ ជំនួបនេះ ក៏ជាការសងសឹករបស់ ព្រះខ័នរាជស្វាយរៀង ផងដែរ បន្ទាប់ពីពួកគេធ្លាប់បរាជ័យក្រោមថ្វីជើងក្រុម វិសាខា នៅវគ្គផ្តាច់ព្រ័ត្រពានសម្តេចតេជោម្តង កាលពីឆ្នាំ ២០២១។

ព្រះខ័នរាជស្វាយរៀង ជាក្រុមជោគជ័យជាងគេ ដោយធ្លាប់ឈ្នះពានសម្តេចតេជោដល់ទៅ ៥ លើក ខណៈ វិសាខា មិនដែលចាញ់នៅវគ្គផ្តាច់ព្រ័ត្រសោះ ក្នុងការឡើងបាន ៣ លើក។ ដូច្នេះការប្រកួតនេះធានា ថា នឹងរំភើបសម្រាប់អ្នកគាំទ្រទៅទស្សនាផ្ទាល់។

ដូចបានបញ្ជាក់ពីខាងដើម ក្រៅពីការប្រកួត នៅមានការសម្តែងពិសេសៗជាច្រើនទៀត ដើម្បីកំដរអ្នកទស្សនា ដូចជានៅពេលបញ្ចប់វគ្គទី ១ នឹងមានការសម្តែងការលេងបាល់ទាត់ហ្វ្រីស្ទាយ៍ ដោយក្រុមហ្វ្រីស្ទាយ៍កម្ពុជា ដែលដឹកនាំដោយលោក ឡុង គឹមហេង និងក្រុមសិល្បៈហ៊ិបហប (Sela Pak HipHop)។ ក្រៅពីនេះ អ្នកគាំទ្រក៏នឹងសប្បាយរីករាយជាមួយការចាក់ចង្វាក់ EDM ដោយ DJ FII YAA ផងដែរ។

កុំ​ភ្លេច ចូល​រួម​គាំទ្រ និង​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ នាល្ងាច ថ្ងៃអាទិត្យ ទី​២៤ ខែ​ឧសភា នេះ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ដែល​មាន​អ្វី​ពិសេស​ច្រើន​លើស​ពី​ការ​ប្រកូត​បាល់ទាត់​ថែម​ទៀត៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម