ព័ត៌មានអន្ដរជាតិ
ទំនុកចិត្តអ្នកប្រើប្រាស់អាមេរិកធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងកំណត់ត្រា
ទំនុកចិត្តអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកប្រចាំខែឧសភា បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងកំណត់ត្រា ចំពេលដែលសង្រ្គាមអាមេរិក-អ៊ីរ៉ង់ ធ្វើឱ្យតម្លៃប្រេងឥន្ធនៈ និងអតិផរណាហក់ឡើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

របាយការណ៍ស្ទង់មតិអ្នកប្រើប្រាស់របស់សាកលវិទ្យាល័យ Michigan បានបង្ហាញថា សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់អាមេរិកនៅ បានធ្លាក់ចុះមកត្រឹម ៤៤,៨ ពិន្ទុ ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានពីមុនមក ពី ៤៩,៨ ពិន្ទុ នៅខែមេសា។
លោកស្រី Joanne Hsu ប្រធាននៃការស្ទង់មតិអ្នកប្រើប្រាស់ បានថ្លែងថា៖ «ការចំណាយលើការរស់នៅនៅតែជាកង្វល់លំដាប់ទី១ ដោយអ្នកប្រើប្រាស់ ៥៧% បាននិយាយថា តម្លៃទំនិញខ្ពស់កំពុងធ្វើឱ្យហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេចុះខ្សោយ ដោយអត្រានេះ កើនឡើងពី ៥០% កាលពីខែមុន។
បើតាមការស្ទង់មតិដដែល អ្នកប្រើប្រាស់បានរំពឹងថា អតិផរណាក្នុងរយៈពេល ១ ឆ្នាំខាងមុខ អាចកើនឡើងដល់ ៤,៨% ពី ៤,៧% នៅខែមេសា។ អត្រានេះ គឺខ្ពស់ជាងអតិផរណា ៣,៤% កាលពីខែកុម្ភៈ ពោលគឺមុនពេលសង្រ្គាមអាមេរិក-អ៊ីរ៉ង់ផ្ទុះឡើង។
គួរគូសបញ្ជាក់ថា សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ គឺជា សូចនាករសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលវាស់វែងពីកម្រិតនៃភាពសុទិដ្ឋិនិយម ឬទុទិដ្ឋិនិយមរបស់ប្រជាជនទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេ។ ការធ្លាក់ចុះសន្ទស្សន៍នេះនៅអាមេរិក កើនឡើងក្រោយពេលដែលអតិផរណាកើនឡើងដោយសារតែសង្រ្គាមអាមេរិកប្រឆាំងអ៊ីរ៉ង់ ពោលគឺផ្ទុយពីអ្វីដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់សន្យាមុនពេលជាប់ឆ្នោតជាលើកទី២ នៅចុងឆ្នាំ ២០២៤៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


