Connect with us

កីឡា

មុនជួបគ្នាស្អែក លោក McConkey បង្ហើបចំណុចគ្រោះថ្នាក់មួយរបស់ វិសាខា ក្រោមការដឹកនាំរបស់គ្រូថ្មី

បានផុស

នៅ

មុនជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៩ លោក Matthew McConkey គ្រូបង្វឹករបស់ក្រុម ព្រះខ័នរាជស្វាយរៀង បានបង្ហើបពីចំណុចគ្រោះថ្នាក់មួយរបស់ក្រុម វិសាខា ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Scott Cooper គឺត្រង់ការ «ផ្លាស់ប្តូរចង្វាក់លេងលឿន»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក McConkey នឹងត្រូវដឹកនាំក្រុម ព្រះខ័នរាជស្វាយរៀង ប្រកួតតទល់នឹងក្រុម វិសខា នៅក្នុងវគ្គផ្តាច់ព្រ័ត្រពានសម្តេចតេជោ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃ អាទិត្យ ទី ២៤ ខែ ឧសភា ឆ្នាំ ២០២៦។ មុនជំនួបដ៏ធំនេះមកដល់ គ្រូបង្វឹកសញ្ជាតិ អៀរឡង់ វ័យ ៣២ ឆ្នាំ បានសរសើរពីការដឹកនាំរបស់លោក Cooper នាមួយរយៈចុងក្រោយនេះ ដែលក្រុមមិនទាន់ចាញ់ទាល់តែសោះ។

ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងពីការព្រួយបារម្ភ ចំពោះចំណុចគ្រោះថ្នាក់ ដែលក្រុម វិសខា មានផងដែរ នោះគឺការប្តូររបៀបលេងលឿន តាមរយៈការប្តូរពីការពារ ទៅប្រយុទ្ធវាយបក។ លោក McConkey បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន ថា៖ «ខ្ញុំយល់ឃើញ ថា ក្រុម វិសាខា លេងដោយមានវិន័យ នៅពេលដែលពួកគេការពារ ឬគ្មានបាល់»

គ្រូបង្វឹកក្រុម ព្រះខ័នរាជស្វាយរៀង បានបន្ត ថា៖ «ពួកគេមានភាពគ្រោះថ្នាក់ច្រើន នៅពេលពួកគេផ្លាស់ប្តូរចង្វាក់លេង ហើយនៅពេលពួកគេមានបាល់វិញ គឺព្យាយាមប្រយុទ្ធលឿន ទៅតាមគុណភាពកីឡាករ ដែលមាន។ខ្ញុំក៏បានដឹងដែរ ថា គ្រូរបស់ វិសាខា ធ្វើបានល្អ ក្នុងរយៈពេលប៉ុន្មានប្រកួតចុងក្រោយនេះ។ លទ្ធផលប៉ុន្មានប្រកួតចុងក្រោយនេះ គាត់បានឈ្នះគ្រប់ការប្រកួត។ សង្ឃឹម ថាការប្រកួតថ្ងៃស្អែក នឹងក្លាយជាការប្រកួតដ៏ល្អមួយសម្រាប់ពូកយើង»

លោក McConkey និងខ្សែប្រយុទ្ធ Patrick Robson ដែលបានចូលរួមសន្និសីទសារព័ត៌មាន បានបញ្ជាក់ ថា ក្រុមរបស់លោកបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីដណ្តើមយកជ័យជម្នះ និងពានសម្តេចតេជោរដូវកាល ២០២៥-២០២៦៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម