ព័ត៌មានអន្ដរជាតិ
ការនាំចេញវាយនភណ្ឌវៀតណាមកើនឡើង ប៉ុន្តែការបញ្ជាទិញធ្លាក់ចុះ
ការនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាមបានកើនឡើង ប៉ុន្តែឧស្សាហកម្មនេះកំពុងប្រឈមមុខនឹងហានិភ័យផ្សេងៗ ដោយការបញ្ជាទិញនៅត្រីមាសទី២ រំពឹងថានឹងធ្លាក់ចុះយ៉ាងខ្លាំងចន្លោះ ២០-២៥%។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNS។

ទិន្នន័យពីសមាគមវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម (Vitas) បានបង្ហាញថា ការនាំចេញវាយនភណ្ឌ និងសម្លៀកបំពាក់របស់វៀតណាម បានកើនដល់ ១៤,៥៣ ប៊ីលានដុល្លារ នៅរយៈពេល ៤ ខែដើមឆ្នាំ ដោយកើនឡើង ៤,៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ សហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញធំជាងគេសម្រាប់វៀតណាម។
តួលេខនេះបង្ហាញថា ឧស្សាហកម្មវាយនភណ្ឌ និងសម្លៀកបំពាក់បានរក្សាសន្ទុះកំណើន ទោះបីជាមានការប្រែប្រួលជាបន្តបន្ទាប់នៅក្នុងសេដ្ឋកិច្ចពិភពលោកក៏ដោយ។ ប៉ុន្តែ តាមពិតទៅ វិស័យនេះក៏កំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនផងដែរ។
លោក Nguyễn Hùng Quý អគ្គនាយកក្រុមហ៊ុនវាយនភណ្ឌ Vinatex Textile and Garment Southern Corporation Limited Liability Company បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ការធ្លាក់ចុះនៃតម្រូវការសកលបានបណ្តាលឱ្យការបញ្ជាទិញថ្មីៗមានតិច ខណៈអ្នកទិញមួយចំនួនថែមទាំងបានកាត់បន្ថយ ឬលុបចោលការបញ្ជាទិញទៀតផង។
លោកបានបន្តថា បរិមាណការបញ្ជាទិញក្នុងត្រីមាសទី២ រំពឹងថានឹងធ្លាក់ចុះយ៉ាងខ្លាំងពី ២០ ទៅ ២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លើសពីនេះ ខ្សែច្រវ៉ាក់ផ្គត់ផ្គង់វត្ថុធាតុដើមដែលនាំចូលពីចិន បានប្រឈមនឹងការពន្យារពេលម្តងហើយម្តងទៀត។ ជាលទ្ធផល រោងចក្រផលិតត្រូវបង្កើនការប្តូរវេនថែមម៉ោង ដើម្បីបំពេញតាមកាលវិភាគដឹកជញ្ជូនដែលកាន់តែតឹងតែង។
ប្រធាន Vitas លោក Vũ Đức Giang បានថ្លែងថា ឧស្សាហកម្មវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម ត្រូវតែប្រឹងប្រែងរក្សាការបញ្ជាទិញដែលមានស្រាប់ ដើម្បីសម្រេចបានគោលដៅនាំចេញចំនួន ៥០ ប៊ីលានដុល្លារនៅឆ្នាំនេះ។
ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ឧស្សាហកម្មនេះត្រូវធ្វើការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងទីផ្សារ ផលិតផល និងបច្ចេកវិទ្យារបស់ខ្លួន។ លោកក៏បាននិយាយផងដែរថា ការពង្រីកទីផ្សារនាំចេញ និងការស្វែងរកអតិថិជនបន្ថែមទៀត គួរតែជាយុទ្ធសាស្ត្ររយៈពេលវែងដ៏សំខាន់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


