ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌ ៧ មករា ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និង ពន្លឿនដំណើរការជួសជុលការ៉ូឡា ជុំវិញបរិវេណផ្សារអូរឬស្សី
អភិបាលខណ្ឌ ៧ មករា ដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ព្រមទាំងគណៈកម្មការផ្សារ ចុះត្រួតពិនិត្យ និង ពន្លឿនលើដំណើរការជួសជុលការ៉ូឡាជុំវិញបរិវេណផ្សារអូរឬស្សី ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។


នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ នេះ លោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ និង ក្រុមការងារបច្ចេកទេសទទួលសាងសង់ ជួសជុលផ្លាស់ប្ដូរការ៉ូឡាថ្មី នៅជុំវិញបរិវេណផ្សារអូរឬស្សី ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសស្ដង់ដារត្រឹមត្រូវ និង ជួយពន្លឿនការងារឲ្យឆាប់រួចរាល់ផងដែរ។


លោក ថេង សុថុល បានឲ្យដឹងថា លោកបានដឹកនាំមន្រ្តីពាក់ព័ន្ធ រួមជាមួយគណៈកម្មការផ្សារអូរឬស្សី ចុះត្រួតពិនិត្យដំណើរការជួសជុល ការ៉ូឡា ដើម្បីឲ្យត្រូវលក្ខណៈបច្ចេកទេសតាមស្តង់ដារកំណត់។


លោកបន្តថា ដោយឃើញការ៉ូឡាជុំវិញបរិវេណផ្សារមានសភាពចាស់ ទើបលោកចាត់ឲ្យគណៈកម្មការផ្សារពន្លឿនការងារនេះឲ្យបានឆាប់រហ័ស ងាយស្រួលដល់អាជីវករប្រកបអាជីវកម្ម និង ភ្ញៀវមកផ្សារ ដើរថ្មើរជើង មិនឲ្យជួបការលំបាកបន្តទៀត។
ក្នុងនាមអាជ្ញាធរខណ្ឌ លោក ថេង សុថុល សូមការអធ្យាស្រ័យ និង យោគយល់ ពីប្រជាពលរដ្ឋ ចំពោះដំណើរការជួសជុលដាក់ការ៉ូឡាថ្មីជុំវិញបរិវេណផ្សារអូរឬស្សី ដែលអាច បង្កការរំខានទៅដល់ការប្រកបអាជីវកម្ម និង ស្ទះចរាចរណ៍ ផងដែរ៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


