ព័ត៌មានអន្ដរជាតិ
សហភាពអឺរ៉ុប ប្រកាសឈរខាងអ៊ុយក្រែន និងបដិសេធដើរតួនាទីអព្យាក្រឹត ដើម្បីសម្របសម្រួល អ៊ុយក្រែននិងរុស្ស៊ី
ប្រមុខការទូតជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) បានច្រានចោលលទ្ធភាពដែលថា អឺរ៉ុបនឹងដើរតួជា «អ្នកសម្របសម្រួលអព្យាក្រឹត» ក្នុងជម្លោះអ៊ុយក្រែន និងរុស្ស៊ី បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសជាសមាជិកទាំង ២៧ នៃប្លុកនេះ បានជជែកដេញដោលគ្នាអំពីលក្ខខណ្ឌនានា សម្រាប់កិច្ចពិភាក្សាដែលអាចកើតមានជាមួយទីក្រុងមូស្គូ។

ទីភ្នាក់ងារព័ព៌មាន AFP ផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឲ្យដឹងថា ការពិភាក្សាលើការភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយទីក្រុងមូស្គូ បានបន្លឺឡើងកាន់តែខ្លាំង ចំពេលដែលកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន កំពុងស្ថិតក្នុងភាពទាល់ច្រក ខណៈដែលការយកចិត្តទុកដាក់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានជាប់អន្ទាក់ទាំងស្រុង ក្នុងវិបត្តិជាមួយប្រទេសអ៊ីរ៉ង់។
ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បានប្រាប់អ្នកកាសែតនៅក្នុងប្រទេសស៊ីប (Cyprus) ជាទីដែលរដ្ឋមន្ត្រីការបរទេសអឺរ៉ុបជួបប្រជុំគ្នា យ៉ាងដូច្នេះថា «អឺរ៉ុបនឹងមិនធ្វើជាអ្នកសម្របសម្រួលអព្យាក្រឹតរវាងរុស្ស៊ី និងអ៊ុយក្រែនឡើយ ពីព្រោះយើងស្ថិតនៅខាងអ៊ុយក្រែន ហើយយើងកំពុងការពារផលប្រយោជន៍សន្តិសុខស្នូលផ្ទាល់ខ្លួនរបស់យើង»។ លោកស្រី បានបន្ថែមថា «យើងមិនអាចធ្វើជាអ្នកអព្យាក្រឹត ដោយប្រកបកិច្ចការចំពោះពួកគេស្មើគ្នានោះទេ»។
ការរំពឹងទុកជុំវិញបេសកជនដែលអាចទៅរួចបានកើនឡើង បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានស្នើឡើងថា អតីតអធិការបតីអាល្លឺម៉ង់ លោក Gerhard Schroeder ដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់លោក អាចជាបេក្ខភាពសមស្រប។ ប៉ុន្តែ គំនិតនេះត្រូវបានបដិសេធទាំងស្រុងនៅក្នុងតំបន់អឺរ៉ុប។
មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីមួយចំនួននៅក្នុងកិច្ចប្រជុំនៅប្រទេសស៊ីប បានជម្រុញឲ្យមានការចាត់តាំងតំណាងម្នាក់ រួមទាំងរដ្ឋមន្ត្រីការបរទេសអូទ្រីស លោកស្រី Beate Meinl-Reisinger ដែលបានវែកញែកថា «នេះជាអ្វីដែលអ៊ុយក្រែនរំពឹងទុកយ៉ាងខ្លាំង ពោលគឺសហភាពអឺរ៉ុបគួរតែរៀបចំខ្លួនឲ្យរួចរាល់ចាប់ពីពេលនេះទៅ»។
រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោកស្រី Elina Valtonen បាននិយាយថា ប្រធានាធិបតីនៃប្រទេសរបស់លោកស្រី គឺលោក Alexander Stubb អាចជាជម្រើសដ៏ល្អមួយ ខណៈដែលប្រមុខការទូតលុចសំបួរ លោក Xavier Bettel បាននិយាយថា លោកនឹងលើកឈ្មោះអតីតប្រមុខសហភាពអឺរ៉ុប លោក Jean-Claude Juncker មកពិចារណា។
យ៉ាងណាមិញ លោកស្រី Kallas បានបញ្ជាក់បន្ទាប់ពីកិច្ចប្រជុំថា ការយល់ឃើញស្របគ្នាជាទូទៅ ក្នុងចំណោមរដ្ឋមន្ត្រីទាំងអស់ គឺត្រូវបំពេញការងារតាមរយៈស្ថាប័នផ្លូវការរបស់ EU ផ្ទាល់។ លោកស្រីក៏បានព្រមានថា ការផ្តោតអារម្មណ៍ទៅលើរឿង «តើអ្នកណានឹងដើរតួជាអ្នកនិយាយតំណាងឲ្យអឺរ៉ុប» គឺគ្រាន់តែជា «អន្ទាក់» របស់រុស្ស៊ីប៉ុណ្ណោះ ខណៈដែលលោកស្រីបានជម្រុញឲ្យប្លុកអឺរ៉ុបទាំងមូលប្រមូលផ្តុំការយកចិត្តទុកដាក់លើការកំណត់ «ខ្សែបន្ទាត់ក្រហម» ឲ្យបានច្បាស់លាស់វិញ។
ចំណែករដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Kestutis Budrys ក៏បានលើកឡើងបន្ដែមថា «នេះមិនមែនជាពេលវេលាដែលយើងត្រូវពិភាក្សាថា តើអ្នកណានឹងទៅធ្វើការចរចានោះទេ។ បច្ចប្បន្ន យើងត្រូវតែពិភាក្សាអំពីអ្វីដែលយើងកំពុងធ្វើ ដើម្បីដាក់សម្ពាធបន្ថែមលើរុស្ស៊ី និងការផ្តល់ជំនួយបន្ថែមទៀតដល់អ៊ុយក្រែន»៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
អាល្លឺម៉ង់-ហូឡង់ នឹងដឹកនាំទ័ពអង្គការណាតូ នៅតំបន់បាល់ទិក ពេលផ្ទុះសង្គ្រាមជាមួយរុស្ស៊ី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


