Connect with us

ព័ត៌មានអន្ដរជាតិ

នៅ​ជប៉ុន ​បច្ចេកវិទ្យា AI បំពាក់​តាមស្ថានីយ៍រថភ្លើង​និង​​អាគារ​ខ្ពស់​ ជួយទប់​ស្កាត់​​ធ្វើអត្តឃាត​​

បានផុស

នៅ

​ប្រទេសជប៉ុន​បាន​​ណែនាំ ឲ្យ​បំពាក់​​​​​​ប្រព័ន្ធ​​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ (AI) ​នៅតាម​ស្ថានីយ៍​​រថភ្លើង​ និងអគារពាណិជ្ជកម្ម ដើម្បីការពារការធ្វើអត្តឃាត ហើយ​​រហូត​ដល់​ពេល​នេះ​ ការ​​បំពាក់​​​ត្រូវ​បាន​​ធ្វើ​ឡើង​​នៅ​ទីតាំង​​ប្រហែល ៤០ នៅ​ក្នុងប្រទេសជប៉ុន ដែលបានជួយសង្គ្រោះមនុស្សយ៉ាងហោចណាស់ពីរនាក់​។ យោង​ការ​ចេញ​ផ្សាយ​របស់ Kyodo News។​

ស្ថានីយ៍រថភ្លើង​នៅជប៉ុន។ Social
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Asilla ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ បានបង្កើតប្រព័ន្ធនេះ ដែលវាយតម្លៃលទ្ធភាពដែលបុគ្គលនឹងលោតសម្លាប់ខ្លួន ដោយវិភាគអាកប្បកិរិយាដែលថតបានដោយកាមេរ៉ាសុវត្ថិភាពនៅស្ថានីយ៍ និងអគារ ដូចជាការដើរយឺតៗ ឬការឈរយូរនៅជិតគែមវេទិកាស្ថានីយ៍ ឬដំបូល។

​សេចក្តីរាយការណ៍​នោះ បាន​បន្ត​ថា នៅពេលដែលប្រព័ន្ធរកឃើញសញ្ញាបែបនេះ ​ប្រព័ន្ធ​នោះ​​នឹងជូនដំណឹងដល់ឆ្មាំសន្តិសុខ និងបុគ្គលិកស្ថានីយ៍ ជាមួយនឹងការព្រមានដែលចេញតាមរយៈឧបករណ៍បំពងសម្លេងក្នុងករណីខ្លះ។

ក្នុងករណីមួយ​នៃ​កា​រប៉ុនប៉ង​ធ្វើអត្តឃាត​ ប្រព័ន្ធ​នោះ​​បានរកឃើញបុរសម្នាក់នៅក្នុងតំបន់ដែលអតិថិជនមិនចូលនៅកន្លែងពាណិជ្ជកម្ម ហើយឆ្មាំម្នាក់បានដើរមករកគាត់។ ក្រោយមកបុរសនោះ បាននិយាយថា គាត់មានបំណងសម្លាប់ខ្លួនដោយលោត។ នេះបើយោងតាមក្រុមហ៊ុន។

ក្នុង​ករណី​ប៉ុនប៉ង​​ធ្វើ​អត្តឃាត​​មួយទៀត ក្មេងម្នាក់ត្រូវបានគេរកឃើញថា ដេកយូរនៅជិតរបងនៅជាន់ខាងលើនៃកន្លែងមួយអស់រយៈពេលយូរ ហើយឆ្មាំសន្តិសុខម្នាក់ បានរកឃើញថា ក្មេងនោះបានសរសេរសំបុត្រអត្តឃាត។

ចាប់តាំងពីឆ្នាំ ២០២២មក ក្រុមហ៊ុន​ Asilla បានធ្វើការជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មប្រហែល ២០០ និងអង្គភាពផ្សេងទៀត ដើម្បីបណ្តុះបណ្តាលប្រព័ន្ធ AI លើវីដេអូកាមេរ៉ាសុវត្ថិភាពប្រហែល ៧ លាន​គ្រាប់ ដែលអនុញ្ញាតឱ្យវារកឃើញមិនត្រឹមតែសញ្ញានៃការធ្វើអត្តឃាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងករណីនៃជំងឺ និងភាពអសមត្ថភាព ក៏ដូចជាអំពើហិង្សាផងដែរ៕​

ប្រែសម្រួល រើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម