ព័ត៌មានជាតិ
អភិបាលខណ្ឌ ៧ មករា ៖ «ការដឹងគុណអតីតយុទ្ធជន និង និវត្តជន ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ព្រោះពួកគាត់បានលះបង់យ៉ាងធំធេងសម្រាប់ជាតិមាតុភូមិ»
លោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា លើកឡើងថា «អតីតយុទ្ធជន និង និវត្តជន គឺជាធនធានមនុស្សដ៏មានតម្លៃ និងជាវីរបុរសដែលបានលះបង់កម្លាំងកាយចិត្ត សាច់ឈាម និង ជីវិត ក្នុងបុព្វហេតុការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និង សុខសន្តិភាពជូនប្រទេសជាតិ ដូច្នេះយើងត្រូវដឹងគុណ ព្រោះពួកគាត់បានលះបង់យ៉ាងធំធេងសម្រាប់ជាតិមាតុភូមិ»។

ការលើកឡើងបែបនេះក្នុងពិធីប្រកាសសមាសភាពសាខាសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ប្រចាំសង្កាត់ទាំង ៨ ក្នុងមូលដ្ឋានខណ្ឌ ៧ មករា កាលពីរសៀលថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៦។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំវិទ្យាល័យបាក់ទូក ក្រោមអធិបតីភាពរបស់លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧ មករា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន តំណាងស្ថាប័នពាក់ព័ន្ធ និង សមាជិកសមាគមអតីតយុទ្ធជន និង និវត្តជនជាច្រើនរូប។

នាឱកាសនោះ លោក ថេង សុថុល បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ និង ការនឹករឭកដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះអតីតយុទ្ធជន និវត្តជន ជនភៀសសឹក និង ក្រុមគ្រួសារទាំងអស់ ដោយ សម្តេច តែងតែគិតគូរ និង យកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ ជីវភាពរស់នៅ និង សុខុមាលភាពរបស់ពួកគាត់ ដែលបានលះបង់កម្លាំងកាយចិត្ត និង ស្នាដៃដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុបម្រើជាតិមាតុភូមិកន្លងមក។

លោកអភិបាលខណ្ឌ បានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និង និវត្តជន មិនមែនត្រឹមតែជាការដឹងគុណប៉ុណ្ណោះទេ ប៉ុន្តែជាការបន្តថែរក្សាមរតកស្មារតីស្នេហាជាតិ ការលះបង់ និង វីរភាព ដែលជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយក្នុងការចូលរួមអភិវឌ្ឍន៍ និង ការពារប្រទេសជាតិឲ្យកាន់តែរីកចម្រើន។

លោក ថេង សុថុល បានលើកឡើងបន្ថែមថា ក្រៅពីការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និង និវត្តជន យើងទាំងអស់គ្នា ក៏ត្រូវមានស្មារតីដឹងគុណចំពោះវីរកងទ័ព វីរនគរបាល និង ជនភៀសសឹក ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និង ការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនដូចសព្វថ្ងៃ។


ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និង សមាជិកសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាទាំងអស់ ដែលបានខិតខំបំពេញតួនាទី និង ភារកិច្ចរបស់ខ្លួន ក្នុងការថែរក្សាសាមគ្គីភាព ផ្តល់ការគាំទ្រគ្នាទៅវិញទៅមក និង ចូលរួមសកម្មភាពសង្គមនានានៅមូលដ្ឋាន៕
អត្ថបទ ៖ សំណាង


-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


