Connect with us

ព័ត៌មានជាតិ

CCF ផ្តល់ត្រីស្រស់ ៣០០គីឡូក្រាម ជួយប្រជាពលរដ្ឋភៀសសឹក ១៧២គ្រួសារ នៅជំរំបាត់ថ្កៅ

បានផុស

នៅ

ជំនួយមនុស្សធម៌ជាត្រីស្រស់ចំនួន ៣០០គីឡូក្រាម របស់អង្គការមូលនិធិកុមារកម្ពុជា (CCF) បានចែកជូនដល់ក្រុមការងារគ្រប់គ្រងជំរំ លោកគ្រូ អ្នកគ្រូ នៃសាលារៀនបណ្តោះអាសន្ន និងប្រជាពលរដ្ឋភៀសសឹកចំនួន ១៧២គ្រួសារ ដែលកំពុងស្នាក់នៅជាបណ្តោះអាសន្នក្នុងជំរំបាត់ថ្កៅ ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពមនុស្សធម៌នេះ ប្រព្រឹត្តទៅនាល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញជាប្រចាំពីលោក ផុន ចាន់និល អភិបាល នៃគណៈអភិបាលក្រុងសំរោង ដោយមានវត្តមានលោកស្រី ហេង សុជាតិ អភិបាលរងក្រុងសំរោង អញ្ជើញចុះជួបសំណេះសំណាល និងចូលរួមក្នុងពិធីប្រគល់អំណោយដោយផ្ទាល់។

នេះជាការគិតគូរពីសុខទុក្ខ ជីវភាពរស់នៅ និងការធានានូវការបន្តការសិក្សារបស់កុមារតូចៗ ក្នុងកាលៈទេសៈជួបការលំបាកនេះ ដែលរដ្ឋបាលក្រុងសំរោង ចាត់ទុកជាកិច្ចការងារចម្បង ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយគ្មានការជួយជ្រោមជ្រែងនោះឡើយ។

ក្នុងឱកាសនោះ លោកស្រីអភិបាលរងក្រុង ក៏បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ អង្គការមូលនិធិកុមារកម្ពុជា (CCF) ដែលតែងតែរួមសុខរួមទុក្ខ និងផ្តល់ជំនួយឧបត្ថម្ភទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋក្នុងក្រុងសំរោង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម