Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេស្គី៖ រុស្ស៊ី​កំពុង​បង្រៀន​កុមារ​អ៊ុយក្រែន​​ដែល​ចាប់​ទៅ​ ឱ្យ​ស្អប់​​និង​សម្លាប់​ប្រជាជន​​ខ្លួន​ឯង​

បានផុស

នៅ

ប្រធានាធិប​តី​អ៊ុយក្រែន លោក វ៉ូឡូ​ឌីមៀរ ហ្សេលេន​ស្គី លើក​ឡើង​ថា រុស្ស៊ី​កំពុង​បណ្តុះបណ្តាល​កុមារអ៊ុយក្រែន​ដែល​​ត្រូវ​ចាប់​ទៅ​នោះ​ ឱ្យ​ចូលរួម​ប្រយុទ្ធ​ ដើម្បី​ទីក្រុងមូស្គូ​និង​បង្រៀន​ឱ្យ​ស្អប់​ប្រទេស​កំណើត​។

លោក ហ្សេ​លេន​ស្គី​ និយាយ​បែប​នេះ​ក្នុងបទសម្ភាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ​​នៅ​លើកម្មវិធី «Face the Nation» របស់​សារព័ត៌មាន​ CBS ហើយ​លោក​ឆ្លើយ​តប​ថា៖ « ពិត​ជា​មានភស្តុតាង​»។

លោក​បន្ថែម​ថា៖ « បាទ! ពួកគេ[រុស្ស៊ី] បាន​បង្រៀនកុមារ​ទាំងនោះ​ឱ្យ​ស្អប់​ប្រទេសកំណើតខ្លួន​ ស្អប់ជនជាតិដើម។ ​ជន​ជាតិ​អ៊ុយ​ក្រែន​! អ្នក​អាច​​ស្រមៃ​ឃើញ​ យុវជនអ៊ុយក្រែន​ទាំងនោះ​ ​រួម​ទាំង​ក្មេងប្រុស​តូចៗ មក​សមរភូមិ ដើម្បី​សម្លាប់​ជនជាតិអ៊ុយក្រែន​»។

ប្រធានាធិបតី​អ៊ុយក្រែន​ លោក ហ្សេលេន​ស្គី។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារព័ត៌មានអាមេរិក​ The Hill ផ្សាយ​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៦ តាម​រយៈ​កម្ម​វិធី​តាមដាន​គ្រប់គ្រងដោយ​រដ្ឋាភិបាលអ៊ុយក្រែន​បង្ហាញ​ថា កុមារអ៊ុយក្រែន​ចំនួន ១.៦លាន​នាក់ ​នៅ​តែស្ថិតក្រោម​ការ​គ្រប់គ្រងរបស់​រុស្ស៊ី ក្មេង​ទាំង​នោះ​​ត្រូវបាន​និរទេស ផ្ទេរដោយ​បង្ខំ ឬជាប់​គាំង​នៅក្នុងទឹកដីដែល​​កាន់កាប់​ដោយ​រុស្ស៊ី​ជា​បណ្តោះអាសន្ន។

ប្រធានាធិបតីអ៊ុយក្រែននិយាយថា៖ « រដ្ឋាភិបាល​មានឈ្មោះ​ក្មេង​ជំទង់​ចំនួន ២០ ០០០នាក់​ ពួក​គេ​ប្រឈមនឹង​ការនិរទេស ឬផ្ទេរដោយ​បង្ខំ​ដោយរុស្ស៊ី​។ មក​ដល់ពេលនេះ មាន ២ ២០០នាក់​ ត្រូវបាន​បញ្ជូនត្រឡប់មកវិញ ហើយទីក្រុងកៀវ​កំពុងជំរុញ​ឱ្យរុស្ស៊ី​​​ធានាថា​អ្នកផ្សេងទៀត​ត្រូវបាន​ដោះលែង​»។

លោក ហ្សេលេនស្គី​ ថា៖ « ទីក្រុងមូស្គូ​បានស្នើ​ឱ្យដោះដូរកុមារ​ជាមួយ​កង​ទ័ព​អ៊ុយ​ក្រែន​។ យើងមិនអាច​ដោះ​ដូរ​ជន​ស៊ីវិល​បានទេ។ អ្នកអាច​ប្រគល់ជនស៊ីវិលមកវិញបាន។ ហើយ​វា​ជា​របៀបដែលអ្នកអាចដោះដូរបាន! មែន​ហើយ សំខាន់ណាស់​ក្នុងការយក​អ្នកចម្បាំង​របស់​យើង អ្នកទោស​សង្គ្រាម​មក​វិញ​[…] ប៉ុន្តែ​យើងមិនអាច​ដោះ​ដូរពួកគេ​ជាមួយ​កុមារបានទេ»។

លោក បន្ត​ ថា៖ « ប៉ុន្តែ​ការពិត​ប្រទេសរុស្ស៊ី​បានស្នើឱ្យដោះដូរកុមារ!​​ នេះ​ជាចម្លើយ ថាពួកគេបាន​លួចកុមារ។ ហើយខ្ញុំសង្ឃឹមថា​សភានឹង​រកឃើញ​[…] លទ្ធភាពម្តងទៀត​ ដើម្បីដាក់​ទណ្ឌកម្មលើ​រុស្ស៊ី ​ដោយ​សារកុមារ។ យើងនិយាយជាមួយសមាជិកសភា។ យើងបាន​និយាយ​ច្រើនដងអំពី​រឿង​នេះ​។ ខ្ញុំសង្ឃឹម​ថាពួកគេ​នឹង​បន្ត​គិត​គូរ​លើ​បញ្ហា​នេះ »។​

យ៉ាង​ណាមិញ​ រដ្ឋបាល លោក ដូណាល់​ ត្រាំ​ បាន​ពន្យារពេលផ្អាកទណ្ឌ​កម្ម​លើរុស្ស៊ី តាមការស្នើសុំរបស់​ប្រទេស​នៅ​អាស៊ីដែល​ត្រូវការប្រេង អំឡុង​ពេលសង្គ្រាម​អ៊ីរ៉ង់​បច្ចុប្បន្ន​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម