កីឡា
ក្រុម Esports កម្ពុជា សង្ឃឹមខ្ពស់ទទួលបានកៅអី ទៅកីឡា Asian Games នៅជប៉ុន
ការប្រកួតជម្រុះកីឡាអេឡិចត្រូនិកលើវិញ្ញាសា Mobile Legends Bang Bang នឹងចាប់ផ្តើមពីថ្ងៃទី១៨ ដល់ទី២១ ខែមិថុនា ឆ្នាំ ២០២៦ នៅប្រទេសសិង្ហបុរី ដោយមានក្រុមជម្រើសជាតិចំនួន ២២ មកពីទូទាំងទ្វីបអាស៊ី។
ក្រុមជម្រើសជាតិចំនួន ២២ ត្រូវបានបែងចែកជា ៤ ពូល សម្រាប់ការប្រកួតជម្រុះ និងជ្រើសរើសយកតែ ១២ ក្រុមឡើងទៅជុំចុងក្រោយក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី លើកទី២០ នៅប្រទេសជប៉ុន ដើម្បីដណ្តើមមេដាយមាស ប្រាក់ និងសំរិទ្ធ។
ពូល A
ពូល A ប្រចាំតំបន់អាស៊ាន មានក្រុមច្រើនជាងគេគឺចំនួន ៨ ប្រទេស មានដូចជា កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និង វៀតណាម។ ពូលនេះជ្រើសរើសយក ៥ ក្រុមឡើងទៅជុំចុងក្រោយ។
ផ្អែកតាមស្ថិតិ និងសមិទ្ធផលប្រកួតអន្តរជាតិកន្លងមក កម្ពុជា មានសង្ឃឹមខ្ពស់ក្នុងការឡើងទៅជុំចុងក្រោយ។ ក្រុមដែលមើលទៅមានកម្រិតទាបមិនលើសកម្ពុជា គឺ ឡាវ វៀតណាម និង សិង្ហបុរី ហើយក្រុមដែលមានគុណភាពខ្ពស់មានដូចជា ហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង មីយ៉ាន់ម៉ា។

កាលពីល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២៦ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានប្រកាសបញ្ជីឈ្មោះកីឡាករជម្រើសជាតិ និងគ្រូបង្វឹកជាផ្លូវការហើយដើម្បីទៅប្រកួតជម្រុះ។
នៅក្នុងប្រវត្តិសាស្ត្រកីឡាទ្វីបអាស៊ី កម្ពុជា បានឈ្នះមេដាយមាសចំនួន ៣ គ្រឿងគឺដោយកីឡាការិនី ស៊ន សៀវម៉ី លើប្រភេទកីឡាតេក្វាន់ដូ កាលពីឆ្នាំ ២០១៤ នៅកូរ៉េខាងត្បូង។ កីឡាការិនី ខាន់ ចេសា លើប្រភេទកីឡាជឺជីតស៊ូ និងកីឡាករ សាលី អ៊ូម៉ើត លើប្រភេទកីឡាម៉ូតូទឹក កាលពីឆ្នាំ ២០១៨ នៅឥណ្ឌូណេស៊ី។
ពូល B
ពូល B ប្រចាំតំបន់អាស៊ីខាងលិច មានប្រទេស ៥ ប្រទេសគឺ អ៉ីរ៉ង់ អារ៉ាប៊ីសាអ៊ូឌីត ហ្សក់ដានី អារ៉ាប់រួម និង អូម៉ង់។ ពូលនេះជ្រើសរើសយក ៣ ក្រុមឡើងទៅជុំចុងក្រោយ។
ពូល C
ពូល C តំណាងឲ្យ តំបន់អាស៊ីកណ្តាល មាន ៤ ប្រទេស គឺ កាហ្សាស្ថាន អ៊ូបេគីស្ថាន គៀរហ្ស៊ីស្ថាន និង តាហ្ស៊ីគីស្ថាន។ ពូលនេះជ្រើសរើសយក ២ ក្រុមឡើងទៅជុំចុងក្រោយ។
ពូល D
ពូល D ប្រចាំតំបន់អាស៊ីខាងកើត និងខាងត្បូង មាន ៥ ប្រទេស គឺ នេប៉ាល់ ស្រីលង្កា ហុងកុង ម៉ុងហ្គោលី និង ប៉ាគីស្ថាន។ ពូលនេះជ្រើសរើសយក ២ ក្រុមទៅជុំចុងក្រោយ។
សូមបញ្ជាក់ថា ការប្រកួតជម្រុះនឹងធ្វើនៅប្រទេស សិង្ហបុរី ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៦។
យោងតាមកិច្ចប្រជុំ លើកទី ១០១ របស់ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានបញ្ជាក់ថា ដំណើរការប្រកួតកីឡាអេឡិចត្រូនិកបគ្រប់គ្រងដោយ ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) ទាំងស្រុង សូម្បីតែ សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី (AESF) ក៏មិនពាក់ព័ន្ធដែរ៕


អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


