កូវីដ-១៩
បើកកិច្ចប្រជុំក្រុមបច្ចេកទេសដើម្បីពិនិត្យវឌ្ឍនភាពការងាររៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតមូលនិធិជាតិជំនួយសង្គម
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងថា ដើម្បីដំណើរការនៃវឌ្ឍនភាពការងាររៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតមូលនិធិជាតិជំនួយសង្គមជាគ្រឹះស្ថានសាធារណរដ្ឋបាលកាន់តែល្អប្រសើរនោះក្រុមការងារបច្ចេកទេសត្រូវតែសហការជាមួយស្ថាប័នពាក់ព័ន្ធជម្រុញកិច្ចការឲ្យកាន់តែឆាប់ក្នុងការប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា ស្ត្រី មានផ្ទៃពោះ និងកុមារ ពិសេសជនពិការភាព ដែលកំពុងតែទទួលផលប៉ះពាល់ធ្ងន់ធ្ងរដោយជម្ងឺដ៍កាចសាហាវកូវីដ១៩នេះដែលកំពុងតែឆក់យកអាយុជីវិតខ្មែរចំនួន១០៧នាក់និងឆ្លងជាង១មុឺន៦ពាន់នាក់ហើយគិតត្រឹមថ្ងៃទី០៤ មេសានេះ។ លោកវង សូត ថ្លែងបែបនេះនាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ខណៈដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសដើម្បីពិនិត្យវឌ្ឍនភាពការងាររៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតមូលនិធិជាតិជំនួយសង្គមជាគ្រឹះស្ថានសាធារណរដ្ឋបាល។

ដោយឡែកស្ថានភាពជម្ងឺកូវីដ១៩វិញត្រូវលោករដ្ឋ មន្ត្រីបានថ្លែងថា បច្ចុប្បន្នតំបន់ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ចូលជាតំបន់ប្រឈមខ្លាំងគឺនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្ត កណ្តាល ខណៈ ក្រុងព្រះសីហនុ ក៏មានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើននាក់ណាស់ដែរ ។ដូចនេះបងប្អូនត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលាដោយអនុវត្តន៍ឲ្យបាននូវវិធានសុខាភិបាលពិសេសអនុសាសន៍របស់សម្តេចតេជោ៣កុំ៣ការពារតែម្ដងពីព្រោះថា គិតមកត្រឹមថ្ងៃនេះជម្ងឺដ៍កាចសាហាវកូវីដ១៩នេះបានផ្តាច់អាយុជីវិតពលរដ្ឋខ្មែរជាង១០០នាក់និងឆ្លងជាង១មុឺន៦ពាន់នាក់ហើយ។

ជាមួយគ្នានេះលោករដ្ឋមន្ត្រីក៍បានរំលឹកផងដែរថា ចំពោះថវិកា នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ វិញបើទោះបីជាអ្នកទទួលផល មិនទាន់បានទៅបើកប្រាក់របស់ខ្លួននៅពេលនេះក្តី ក៏ថវិកាទាំងនោះ មិនបានបាត់បង់ទៅណាដែរ ពោលគឺថវិកាទាំងនោះ នឹងបន្តនៅក្នុងគណនេយ្យរបស់ខ្លួន ដែលបងប្អូននឹងអាចទៅបើកនៅពេលក្រោយទៀតបានគ្រប់ពេលវេលាទាំងអស់៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


