Connect with us

សេដ្ឋកិច្ច

កម្ពុជា​-បារាំង​ គ្រោងរៀបចំ​វេទិកាធុរកិច្ច​លើកទី៣ ​នៅខែវិច្ឆិកា

បានផុស

នៅ

លោក ​សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​នៅថ្ងៃអង្គារ​ទី ២៣ ​ឧសភា ២០២៦ បានដឹក​នាំក្រុម​ការងារក្រសួងពាណិជ្ជកម្ម ​ជួបពិភាក្សាការងារជាមួយ ​លោក Emmanuel LY-BATALLAN ទីប្រឹក្សា​សេដ្ឋកិច្ចនៃស្ថានទូតបារាំងប្រចាំកម្ពុជា សភាពាណិជ្ជកម្ម​និង​ឧស្សា​ហកម្ម​បារាំង-កម្ពុជា​ (CCIFC)​ និង​ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសនៃប្រទេសបារាំង (CCEF) ដើម្បីពិនិត្យ និងពិភាក្សា​អំពីវឌ្ឍន​ភាពការងារត្រៀមសហការរៀបចំ «វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ឆ្នាំ២០២៦»​។ ​វេទិការនេះ ​គ្រោងរៀបចំឡើងនៅអំឡុងខែវិច្ឆិកា ឆ្នាំ ២០២៦។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាមក្រសួងពាណិជ្ជកម្ម ​គិតចាប់ពីខែមករា ​ដល់ខែឧសភា ​២០២៦ ​ទំហំពាណិជ្ជកម្មទ្វេភាគី​កម្ពុជា-បារាំង​សម្រេចបាន ២៦៧ លានដុល្លារ កើនឡើង ១៥,១% ធៀបនឹងរយៈពេលដូចគ្នាល​កាល​ពីឆ្នាំ​មុន ​ក្នុងនោះកម្ពុជា​នាំចេញ​ទៅបារាំង​បាន ២១៣ លានដុល្លារ កើនឡើង ១៤,៥% ចំណែក​ឯបា​រាំង​នាំចូល​មកវិញ​មានតម្លៃ​ ៥៣ ​លានដុល្លារ​ កើនឡើង​ ១៧,៨%។​

​នៅក្នុងឆ្នាំ ២០២៥ ​ទំហំពាណិជ្ជកម្មទ្វេភាគី​កម្ពុជា-បារាំង​សម្រេចបាន ៥៦៨ លានដុល្លារ កើនឡើង ១១,៧% ធៀបនឹងឆ្នាំ ២០២៤៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម