ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់ ៣២នាក់ និងរបួស ៧០០នាក់ ក្នុងគ្រោះរញ្ជួយដី សាហាវបំផុត ក្នុងប្រវត្តិសាស្រ្ត ១២៥ឆ្នាំ របស់វ៉េណេស៊ុយអេឡា
គិតត្រឹមវេលាថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ (ពេលវេលានៅកម្ពុជា) តួលេខមនុស្សស្លាប់ ក្នុងសោកនាដកម្មរញ្ជួយដីកម្រិតធ្ងន់ ដែលវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា ២លើកផ្ទួនៗ មិនធ្លាប់មានក្នុងរយៈពេលជាង ១២៥ ឆ្នាំ បានកើនដល់ ៣២នាក់ហើយ ខណៈយ៉ាងតិច ៧០០នាក់ទៀត រងរបួស។

ទូរទស្សន៍ BBC បានដកស្រង់សម្តីប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodríguez ដែលបញ្ជាក់ពីតួលេខនេះ ហើយថែមទាំងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នទៀតផង។
ស្របពេលជាមួយគ្នានោះ ក្រុមជួយសង្គ្រោះ កំពុងរកមនុស្សជាច្រើននាក់ ដែលជាប់ក្រោមគំនរអគារបាក់បែក ដែលកត្តានេះ ធ្វើឲ្យគេបារម្ភថា តួលេខមនុស្សស្លាប់ អាចហក់ឡើងខ្ពស់បន្ថែមទៀត។

សូមជម្រាបថា ការរញ្ជួយដីលើកដំបូង កម្រិត ៧.២ រ៉ិចទ័រ បានកើតឡើងនៅម៉ោង ៦:០៤ នាទីល្ងាច (ម៉ោងនៅវ៉េណេស៊ុយអេឡា) ក្នុងជម្រៅ ២២ គីឡូម៉ែត្រ ជិតទីក្រុង San Felipe នៃរដ្ឋ Yaracuy។
ត្រឹមតែ ៣៩ វិនាទីក្រោយប៉ុណ្ណោះ ការរញ្ជួយដីមួយទៀត កម្រិត ៧.៥ រ៉ិចទ័រ ដែលបង្កវិនាសកម្មខ្លាំងជាងមុន បានកើតឡើងក្នុងជម្រៅ ១០ គីឡូម៉ែត្រ ជាមួយចំណុចកណ្តាល ស្ថិតនៅភាគនិរតី ទីក្រុង Morón ខណៈឥទ្ធិពលរបស់វា ធ្វើឲ្យញ័រដល់ទីក្រុង Bogotá នៃប្រទេសកូឡុំប៊ី និងព្រៃអាម៉ាហ្សូន នៃប្រទេសប្រេស៊ីល ឯណោះ។

រដ្ឋ La Guaira ត្រូវបានគេប្រកាសថា ជាកន្លែងរងគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ដោយមានរបាយការណ៍ថា អគាររាប់សិបខ្នង បានបាក់រលំទាំងស្រុង។ ចំណែកនៅរដ្ឋធានី ការ៉ាកាស ក៏មានកន្លែងខ្លះ រងការបំផ្លិចបំផ្លាញខ្លាំងក្លាផងដែរ ជាពិសេសក្នុងខ័ណ្ឌ Altamira, San Bernardino និង El Paraíso។
លើសពីនេះ អាកាសយានដ្ឋានអន្តរជាតិ Simón Bolívar ក្នុងទីក្រុងការ៉ាកាស ក៏ត្រូវបានបិទដោយគ្មានកំណត់ពេលផងដែរ ដោយសារតែ រងការខូចខាតរចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


