កូវីដ-១៩
វីរុសបំប្លែងខ្លួនឥណ្ឌា កំពុងអុកឡុកនៅ សិង្ហបុរី
ប្រទេសសិង្ហបុរី បាននិយាយកាលពីថ្ងៃអង្គារថា វីរុសកូវីដ-១៩បំប្លែងខ្លួនទ្វេដង ដែលគេរកឃើញដំបូងបង្អស់នៅប្រទេសឥណ្ឌា គឺត្រូវបានរកឃើញក្នុងចំណោមករណីឆ្លងសហគមន៍នៅ សិង្ហបុរី។

វីរុស B.1.617 ត្រូវបានគេស្តីបន្ទោសចំពោះរលកទី២នៃការឆ្លងរបស់ប្រទេសឥណ្ឌា ដែលករណីសរុបបានកើនលើស២០លាននាក់ហើយ។
គិតត្រឹមថ្ងៃចន្ទ ប្រទេសសិង្ហបុរី បានរកឃើញការឆ្លងវីរុសបំប្លែងខ្លួនឥណ្ឌាចំនួន១០ករណី ក្នុងចំណោមករណីឆ្លងសហគមន៍ទាំងអស់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមការងារពិសេសប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ សិង្ហបុរី។
ក្រសួងសុខាភិបាលបាននិយាយថា “រាល់សកម្មភាពសុខាភិបាលសាធារណៈចាំបាច់ ត្រូវតែធ្វើឡើងភ្លាមៗដើម្បីញែកដាច់ពីគ្នា និងបិទខ្ទប់ករណីទាំងអស់”។
ស្របពេលជាមួយគ្នានោះ ប្រទេសសិង្ហបុរី ក៏បានប្រកាសពីវិធានការកាន់តែតឹងរ៉ឹងផងដែរ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ នៅក្នុងទីក្រុង ខណៈការឆ្លងក្នុងសហគមន៍បន្តកើនឡើង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNBC
ចុចអាន៖ មិនទាន់ថយទេ ថ្ងៃនេះ ឥណ្ឌាឆ្លង និងស្លាប់កូវីដខ្ពស់ដដែល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


