ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឫស្សីកែវ ចុះពិនិត្យគម្រោងឆ្នាំ ២០២៦ ចំនួន ៥ មាន ផ្លូវ លូ និង ភ្លើងសូឡា
កាលពីរសៀលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ រដ្ឋបាលខណ្ឌឫស្សីកែវ បានបន្តជំរុញការអនុវត្តគម្រោងអាទិភាពប្រើប្រាស់មូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ ២០២៦ លើការកែលម្អហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។


ការចុះពិនិត្យនេះ ដឹកនាំដោយ លោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរង នៃគណៈអភិបាលខណ្ឌឫស្សីកែវ រួមជាមួយលោក ឡេង ចាន់វិសិដ្ឋ ប្រធានការិយាល័យផែនការ និង ហិរញ្ញវត្ថុ និង មានការចូលរួមពីលោកស្មៀនសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ ព្រមទាំងមន្ត្រីជំនាញ បានចុះពិនិត្យវឌ្ឍនភាពគម្រោងអាទិភាពប្រើប្រាស់មូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ ២០២៦ នៅសង្កាត់គីឡូម៉ែត្រលេខ ៦ និង សង្កាត់ឫស្សីកែវ។


ក្នុងឱកាសនោះ ក្រុមការងារ បានចុះពិនិត្យគម្រោងអាទិភាពសរុបចំនួន ៥ គម្រោង ដែលរួមមាន ការជួសជុលផ្លូវបេតុង ការដាក់ប្រព័ន្ធលូ ការស្តារលូ ការជួសជុលប្រអប់លូ និង ការដំឡើងភ្លើងសូឡាបំភ្លឺផ្លូវ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និង ដោះស្រាយបញ្ហាប្រឈមក្នុងមូលដ្ឋាន។


លោក ឡេង ចាន់វិសិដ្ឋ ប្រធានការិយាល័យផែនការ និង ហិរញ្ញវត្ថុ បានប្រាប់ឱ្យដឹងថា គម្រោងទី១.គឺការជួសជុលផ្លូវបេតុងឆ្អឹងដែកចំនួន ៣ ខ្សែ មានកម្រាស់ ០.១៥ ម៉ែត្រ ប្រវែងសរុប ៣១០ ម៉ែត្រ និង ទទឹង ៤.០២ ម៉ែត្រ ស្ថិតនៅក្នុងភូមិក្រោលគោ និង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ ៦ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល និង មានសុវត្ថិភាព។ គម្រោងទី២. គឺការដាក់ប្រព័ន្ធលូចំនួន ៣ ខ្សែ ទំហំ ០.៦ ម៉ែត្រ ប្រវែងសរុប ៤៤៧ ម៉ែត្រ នៅក្នុងភូមិក្រោលគោ និង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ ៦ ដើម្បីបង្កើនប្រសិទ្ធភាពរំដោះទឹក និង កាត់បន្ថយការជន់លិចក្នុងរដូវវស្សា។


លោកបានបន្តថា ដោយឡែក នៅសង្កាត់ឫស្សីកែវ ក្រុមការងារបានពិនិត្យគម្រោងស្តារលូ និង ជួសជុលប្រអប់លូចំនួន ២ គម្រោង ដែលគម្រោងទី១.មានលូចំនួន ៤ ខ្សែ ទំហំ ០.៦ ម៉ែត្រ ប្រវែងសរុប ១,៩៤៨ ម៉ែត្រ និង គម្រោងទី២.មានលូចំនួន ៤ ខ្សែ ទំហំ ១ ម៉ែត្រ ប្រវែងសរុប ១,១៤៥ ម៉ែត្រ ស្ថិតនៅក្នុងភូមិមិត្តភាព ភូមិឃ្លាំងសាំង ភូមិសាមគ្គី និង ភូមិបឹងសាឡាង។

បន្ថែមពីនេះ ក្រុមការងារ ក៏បានពិនិត្យគម្រោងដាក់ភ្លើងសូឡាបំភ្លឺផ្លូវចំនួន ២៤៥ កំប្លេរ នៅតាមភូមិទាំង ៤ នៃសង្កាត់ឫស្សីកែវ ដើម្បីបង្កើនពន្លឺនៅតាមដងផ្លូវ ពង្រឹងសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និង ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលយប់៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


