កីឡា
សហព័ន្ធបាល់ទះពិភពលោក បានសរសើរពីភាពរីកចម្រើន និងចំនួនអ្នកគាំទ្រលើសលុបក្នុងតេជោលីគ
អំឡុងវគ្គផ្ដាច់ព្រ័ត្រតេជោលីគ រដូវកាលទី៣ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះគឺមានខាងមន្ត្រីសហព័ន្ធបាល់ទះពិភពលោកបានឆាតមកសរសើរកម្ពុជាពីការរៀបចំដ៏អស្ចារ្យ និងចំនួនអ្នកគាំទ្រយ៉ាងច្រើនលើសលុបនៅពេលនោះ។

សហព័ន្ធបាល់ទះអន្តរជាតិ
លោក អាំង សិរីពិសិដ្ឋ បានលើកឡើងថា ទន្ទឹមនិងការរៀបចំព្រឹត្តិការណ៍តេជោលីគ រដូវកាលទី៣ នេះដោយរលូន និងមានសន្ទុះការគាំទ្រដូចនេះខាងមន្ត្រីសហព័ន្ធកីឡាបាល់ទះពិភពលោកបានឆាតមកសរសើរពីប្រទេសកម្ពុជាផងដែរ។


ទិដ្ឋភាពនៃការគាំទ្រតេជោលីគ
ខាងសហព័ន្ធពិភពលោកបានសរសើរថា កម្ពុជាទើបតែចាប់ផ្ដើមបានប៉ុន្មានឆ្នាំទេ ប៉ុន្តែអាចរៀបចំការប្រកួតបានល្អមែនទែនសឹងតែស្មើជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ីដែលគេជឿនលឿន និងដំំណើរការអស់រាប់ឆ្នាំមកហើយ។ ការគាំទ្រវិស័យបាល់ទះនៅកម្ពុជាគឺពិតជាមានចំនួនច្រើន និងអស្ចារ្យមែនទែ។ ខាងសហព័ន្ធអន្តរជាតិជឿជាក់ថាមិនយូរទេវិស័យកីឡាបាល់ទះនៅកម្ពុជានឹងរឹតតែល្បី និងរីកចម្រើនខ្លាំង។



ទិដ្ឋភាពនៃការគាំទ្រវគ្គផ្ដាច់ព្រ័ត្រតេជោលីគ
បញ្ជាក់ដែរថា ការប្រកួតតេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦ ដែលទើបបញ្ចប់ទៅកាលពីដើមខែកក្កដា នេះមានសន្ទុះនៃការគាំទ្រច្រើនមែនទែនពិសេសចាប់ពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រតែម្ដង។ ពោលវគ្គផ្ដាច់ព្រ័ត្រដណ្ដើមលេខ១ រវាងក្រុមបញ្ជាការដ្ឋានអង្គរក្ស និងសមាគមវិសាខា មានអ្នកចូលរួមទស្សនារហូតដល់ទៅ ៧០០០-៨០០០នាក់ឯណោះ និងមានអ្នកខ្លះត្រូវទស្សនាតាម LED នៅខាងក្រៅវិមានពហុកីឡដ្ឋានជាតិទៀត។ ការប្រកួតតេជោលីគនេះជាកម្មវិធីប្រកួតធំជាងគេប្រចាំសហព័ន្ធកីឡាបាល់ទះកម្ពុជា និងជាកម្មវិធីប្រកួតដែលទទួលស្គាល់ពីសហព័ន្ធកីឡាបាល់ទះពិភពលោករយៈពេល ២ឆ្នាំហើយចាប់ពីរដូវកាលទី២ និងទី៣ ដែលបិទបញ្ចប់កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦៕


ក្រុមបញ្ជាការដ្ឋានអង្គរក្សពេលលើកពានតេជោលីគ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


