Connect with us

កីឡា

បារាំង ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ខណៈ Mbappé នៅ​លើ Messi ជា​អ្នក​រក​គ្រាប់​បាល់​ច្រើន

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ បារាំង បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក​ World Cup 2026 បន្ទាប់​ពី​បាន​យក​ឈ្នះ ជម្រើស​ជាតិ ម៉ារ៉ុក ដោយ​លទ្ធផល ២-០ នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ​កាល​ពី​យប់​មិញ។

ក្រុម​បារាំង អបអរ​គ្រាប់​បាល់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួត​វគ្គ ៨ ក្រុម​ចុង​ក្រោយ ក្រោម​ក្រសែ​ភ្នែក​អ្នក​ទស្សនា​ផ្ទាល់​ចំនួនជាង ៦ ម៉ឺន​នាក់ ក្រុម​មាន់​គក​ បារាំង បាន​បង្ហាញ​សមត្ថភាព​​ល្អ​ទាំង​ការ​គ្រប់​គ្រង​បាល់ និង​បង្កើត​ឱកាស​ស៊ុត​ជា​ច្រើន​លើក ខណៈ​ក្រុម ម៉ារ៉ុក ​ពិបាក​សម្រុក​ទៅ​តំបន់​គ្រោះ​ថ្នាក់​របស់​បារាំង។

កីឡាករ Kylian Mbappe ស៊ុត​​១១ ម៉ែត្រ

នៅ​វគ្គទី​១ បារាំង ទទួល​បាន​ពិន័យ​ស៊ុត ១១ ម៉ែត្រ នៅ​នាទី​ទី​ ២០ ប៉ុន្តែ​ប្រធាន​ក្រុម​ Kylian Mbappé ស៊ុត​មិន​បាន​សម្រេច​ដោយ​អ្នក​ចាំទី​របស់​ម៉ារ៉ុក Yassine Bounou ជួយ​សង្គ្រោះ​បាន ដែល​ធ្វើ​ឲ្យ​ចប់​វគ្គ​ទី១គ្មាន​គ្រាប់​បាល់​កើត​ឡើង។

អ្នក​ចាំទី​ម៉ារ៉ុក Yassine Bounou សង្គ្រោះ​បាល់​ពី​ការ​ស៊ុត​របស់ Kylian Mbappe

ទោះ​​ជា​យ៉ាង​ណា បារាំង នៅ​តែ​អាច​រក​បាន​គ្រាប់​ដល់​ទៅ​ ២ គ្រាប់ នៅ​វគ្គ​ទី២ ដោយ​ខ្សែ​ប្រយុទ្ធ​ Kylian Mbappé នៅ​នាទី ៦០ ហើយ​រូប​គេ​ក៏​​បាន​បញ្ជូន​បាល់​ឲ្យ Ousmane Dembélé ស៊ុត​គ្រាប់​បាល់​ទី២ ក្នុង​ជ័យជម្នះ ២-០ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

កីឡាករ Kylian Mbappe អបអរ​គ្រាប់​បាល់

ជា​មួយ​គ្នា​នេះ Kylian Mbappé បាន​តាម​ស្មើ​គ្រាប់​បាល់ ៨ គ្រាប់ របស់ Lionel Messi ក្នុង​នាម​​ជាកីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក ឆ្នាំ ២០២៦​ នេះ ប៉ុន្តែ​កីឡាករ​ជម្រើស​ជាតិ​បារាំង ឈរ​ចំណាត់​ថ្នាក់​លេខ ១ ដោយ​សារ​បាន​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម ៣ ដង។

កីឡាករ Ousmane Dembele អបអរ​គ្រាប់​បាល់

៨​គ្រាប់​របស់ Kylian Mbappé គឺ​ស៊ុត​ចូល ២ គ្រាប់ ពេល បារាំង ឈ្នះ សេណេហ្គាល់ ៣-១ និង​ ស៊ុតចូល ២ គ្រាប់ ពេលឈ្នះ អ៊ីរ៉ាក់ ៣-០ នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល។ នៅ​វគ្គ ៣២ ក្រុម​ចុង​ក្រោយ រូប​គេ​ ស៊ុតចូល ២ គ្រាប់​ទៀត​នៅ​ពេល​បារាំង ឈ្នះ ស៊ុយអែត ៣-០, នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ស៊ុត​ប៉េណាល់​ទី១១​ម៉ែត្រ ១គ្រាប់​ ពេល បារាំង ឈ្នះ ប៉ារ៉ាហ្គាយ ១-០ និង​ស៊ុត ១ គ្រាប់ នៅ​ពេល បារាំង ឈ្នះ ម៉ារ៉ុក ២-០ នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ហើយ​ក៏​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ចូល​បាន ៣ ដង៕

ក្រុម​បារាំង អបអរ
ក្រុម​បារាំង​អបអរ

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម