កីឡា
តើ បារាំង ឬ អេស្ប៉ាញ ឡើងវគ្គផ្តាច់ព្រ័ត្រ World Cup 2026 យប់នេះ?
ជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះជាសមភូមិដ៏ក្តៅគគុក និងគួរឲ្យចាប់អារម្មណ៍បំផុត រវាងក្រុមជម្រើសជាតិ បារាំង និង អេស្ប៉ាញ វេលាម៉ោង ២ យប់អាធ្រាត្រ ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៦ ដើម្បីយកក្រុមខ្លាំងឡើងទៅវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០២៦។

នេះក៏ជាជំនួបសងសឹករបស់ បារាំង ដែលបានចាញ់ អេស្ប៉ាញ ២-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងឯកទ្វីបអឺរ៉ុប កាលពីឆ្នាំ ២០២៤។
គន្លឹះស្នួលរបស់ក្រុមទាំងពីរ
បារាំង ជាក្រុមមានខ្សែប្រយុទ្ធគ្រោះថ្នាក់នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះដោយពួកគេរកបាន ១៦ គ្រាប់ ហើយបើគិតជាមធ្យម ១៨.៥ គ្រាប់ក្នុងមួយប្រកួត។ ៦ ប្រកួតកន្លងមក ពួកគេឈ្នះទាំងអស់ដោយប្រើពេល ៩០ នាទីទាំង ៦ ប្រកួត។

អេស្ប៉ាញ ជាក្រុមល្អការពារជាងគេក្នុងព្រឹត្តិការណ៍នេះដោយពួកគេធ្លាយគ្រាប់បាល់តែមួយគ្រាប់ប៉ុណ្ណោះ។ ពួកគេមានទស្សនវិជ្ជាក្នុងការគ្រប់គ្រងបាល់ខ្ពស់ បើគិតជាមធ្យមគឺ ៦៦% ក្នុង មួយប្រកួត។ ប្រការនេះហើយបានជាផ្តល់ឲ្យពួកគេកំពុងកាន់កំណត់ត្រាមិនចាញ់សោះ ៣៦ ប្រកួតជាប់គ្នា។
ក្បួនប្រយុទ្ធគ្រោះថ្នាក់
ការប្រជែងនៅចំណុចកណ្តាលគឺជាយុទ្ធសាស្ត្រសំខាន់បំផុតរបស់គោជល់ អេស្ប៉ាញ ដែលកសាងដោយតួសំខាន់គឺកីឡាករ Rodri, Fabian Ruiz និង Dani Olmo ដើម្បីបង្កើតឱកាសគ្រោះថ្នាក់។ ចំណុចនេះធ្វើឲ្យលោក Didier Deschamps គ្រូបង្វឹកបារាំងឈឺក្បាលខ្លាំង។

ក្បាច់វាយបករបស់ក្រុមមាន់គក បារាំង គឺគ្រោះថ្នាក់ខ្លាំងណាស់ តាមរយៈកីឡាករមានល្បឿនលឿនទាំងស្លាបឆ្វេង ស្តាំ និងកណ្តាល ដែលទទួលបានផលពីចន្លោះប្រហោងរបស់ អេស្ប៉ាញ។ យុទ្ធសាស្ត្ររបស់ អេស្ប៉ាញ គឺគ្រប់គ្រងបាល់ ដើម្បីកាត់បន្ថយការបំលាស់ទីវាយបករបស់ បារាំង។
ព័ត៌មានក្រុម និងតួសំខាន់
បារាំង មានខ្សែប្រយុទ្ធ Kylian Mbappé ជាតួសំខាន់ដែលរកបាន ៨ គ្រាប់កំពុងឈរលេខ១ដើម្បីប្រជែងពានស្បែកជើងមាស។ រូបគេមានរបួសកជើងតិចតួចកាលវគ្គ ៨ ក្រុមចុងក្រោយ ប៉ុន្តែត្រូវបានរំពឹងអាចលេងបានយប់នេះ។ ដំណឹងល្អសម្រាប់ បារាំង គឺខ្សែបម្រើ Aurélien Tchouaméni បានវិលមកវិញហើយ បន្ទាប់ពីរបួស។

អេស្ប៉ាញ មានយុវជនដ៏មានទេពកោសល្យ គឺ Lamine Yamal បង្កើតឱកាសគ្រោះថ្នាក់ ហើយអ្នកគាំទ្របានចាប់អារម្មណ៍លើរូបគេយ៉ាងខ្លាំង ប៉ុន្តែអ្នកសម្រេចទីចុងក្រោយគឺកីឡាករ Mikel Merino ដែលបានក្លាយជាវិរបុរសចុងម៉ោងនាពីរប្រកួតចុងក្រោយ។

ប្រវត្តិជួបគ្នា
ក្រុមទាំងពីរមានប្រវត្តិជួបគ្នាចំនួន ៣៨ លើក ក្នុងនោះ អេស្ប៉ាញ ឈ្នះ ១៨ ដង បារាំង ឈ្នះ ១៣ ដង និងស្មើគ្នា ៧ ដង។ បើនិយាយពីការជួបគ្នា ៥ លើកចុងក្រោយគឺ
- អេស្ប៉ាញ ឈ្នះ បារាំង ៥-៤ (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Nations League ឆ្នាំ ២០២៥)
- អេស្ប៉ាញ ឈ្នះ បារាំង ២-១ (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពាន Euro ឆ្នាំ ២០២៤)
- បារាំង ឈ្នះ អេស្ប៉ាញ ២-១ (វគ្គផ្តាច់ព្រ័ត្រ UEFA Nations League ឆ្នាំ ២០២១)
- អេស្ប៉ាញ ឈ្នះ បារាំង ២-០ (មិត្តភាពអន្តរជាតិ ឆ្នាំ ២០១៧)
- បារាំង ឈ្នះ អេស្ប៉ាញ ១-០ (មិត្តភាពអន្តរជាតិ ឆ្នាំ ២០១៤)

ព្យាករណ៍លទ្ធផល
បារាំង ឈានជើងចូលសមរភូមិបៃតង់ដោយមានប្រៀបតាមរយៈការប្រយុទ្ធជាក្រុមដ៏គ្រោះថ្នាក់ ខណៈ អេស្ប៉ាញ មានកំណត់ត្រាការពារល្អ។ គូនេះចប់ត្រឹម ៩០ នាទី បារាំង នឹងឈ្នះ អេស្ប៉ាញ ដោយលទ្ធផល ២-១៕
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


