កីឡា
ប៉ែនកាក់ មហាម៉ាត់ ប៉ះ ធន់ វិស្នុ ឈ្នះចាញ់ត្រឹមពិន្ទុតែកក្រើកសង្វៀន និងពេញចិត្តចំពោះអ្នកគាំទ្រ
ការប្រកួតរវាង ប៉ែនកាក់ មហាម៉ាត់ និង ធន់ វិស្នុ បើទើជាឈ្នះចាញ់ត្រឹមពិន្ទុមែន ប៉ុន្តែមានការពេញចិត្តខ្លាំងចំពោះអ្នកគាំទ្រដែលបានទស្សនាដោយសារតែការអ្នកទាំងពីរវាយអស់ពីសមត្ថភាព និងមានទៅមានមកមិនឲ្យចាញ់គ្នានោះឡើយ។

មហាម៉ាត់ និង វិស្នុ
បើទោះជាការប្រកួតបង្គ្រប់កិច្ចមែនក្ដី និងពានរង្វាន់បានលើ ធន់ វិស្នុ ប៉ុន្តែអ្នកទាំងពីរបានព្យាយាមប្រកួតដោយអស់ពីសមត្ថភាព និងចង់ឈ្នះរៀងខ្លួន។ កូនសិស្សលោក ធន់ សុភា រូបនេះមើលទៅមាឌតូច ចាញ់ប្រៀប និងចាញ់ទម្ងន់លើ ប៉ែនកាក់ មហាម៉ាត់ មែនតែក្នុងការប្រកួតជាក់ស្ដែងវាយគ្នាមិនញញើតនោះឡើយ។

រូបភាព TVK Sports
ការដើរបុករបស់ មហាម៉ាត់ និងកម្លាំងដ៏ខ្លាំងរបស់គេក៏មិនអាចវាយ ធន់ វិស្នុ ស្រួលៗបានឡើយ។ ចិត្តសឿង និងការវាយដកថយ និងបុកវិញរបស់ វិស្នុ ធ្វើឲ្យ មហាម៉ាត់ ហាក់ពិបាកខ្លាំងផងដែរ ព្រោះត្រូវស្នៀតកែង និងកណ្ដាប់ដៃមិនតិចនោះឡើយ។ យ៉ាងណាការប្រកួតបានបញ្ចប់ទៅ ៥ទឹក និងឈ្នះចាញ់ត្រឹមពិន្ទុមែនតែអ្នកទស្សនាគូនេះក៏មានភាពជក់ចិត្តខ្លាំងផងដែរ។

មហាម៉ាត់ និង វិស្នុ
បញ្ជាក់ដែរថា ដោយសារតែកីឡាករ ប៉ែនកាក់ មហាម៉ាត់ មិនអាចធ្វើទម្ងន់បានតាមការកំណត់នោះគឺរូបគេត្រូវឲ្យចាញ់ដោយស្វ័យប្រវត្តិ និងប្រគល់ពានទៅ ធន់ វិស្នុ។ យ៉ាងណាអ្នកទាំងពីរនៅតែប្រកួតមិត្តភាពដដែលតែជាការប្រកួតបង្គ្រប់កិច្ចតែប៉ុណ្ណោះ។ ឆ្លងកាត់ ៥ទឹកកីឡាករ ប៉ែនកាក់ មហាម៉ាត់ យកឈ្នះដោយពិន្ទុលើកីឡាករ ធន់ វិស្នុ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅសង្វៀនទទក៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


