Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌឫស្សីកែវ បើកផ្លូវថ្មី២ខ្សែ និងរៀបចំបរិស្ថាននៅសង្កាត់ច្រាំងចំរេះទី១

បានផុស

នៅ

រដ្ឋបាលខណ្ឌឫស្សីកែវ បានបន្តជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អសោភណភាពក្នុងមូលដ្ឋាន ដោយដឹកនាំកម្លាំងចម្រុះ និងគ្រឿងចក្រចុះឈូសឆាយសម្អាត បើកផ្លូវថ្មីចំនួន ២ខ្សែ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី១ ដើម្បីសម្រួលការធ្វើដំណើរ និងលើកកម្ពស់សណ្ដាប់ធ្នាប់ អនាម័យ និងបរិស្ថានក្នុងតំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពនេះ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ។

លោក ឡេង ចាន់វិសិដ្ឋ ប្រធានការិយាល័យផែនការ និងហិរញ្ញវត្ថុ បានឱ្យដឹងថា ការងារខាងលើនេះ ការបានប្រើប្រាស់គ្រឿងចក្រឈូសឆាយសម្អាត និងបើកផ្លូវលេខ ៣៤៦ និងផ្លូវលេខ ៣៤៨ ដែលមានប្រវែងសរុបប្រមាណ ៤៤០ម៉ែត្រ និងទទឹង ១៦ម៉ែត្រ ស្ថិតនៅក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

លោកបានបន្តថា បន្ទាប់ពីការឈូសឆាយបើកផ្លូវ ក្រុមការងារក៏បានបន្តរៀបចំសណ្ដាប់ធ្នាប់ សម្អាតអនាម័យ និងកែលម្អបរិស្ថានជុំវិញទីតាំង ដើម្បីធ្វើឱ្យតំបន់មានភាពស្អាត មានរបៀបរៀបរយ និងបង្កើនសោភណភាពសម្រាប់ប្រជាពលរដ្ឋរស់នៅ។

ក្នុងឱកាសនោះ លោក ជិន ប៊ុនធឿន បានថ្លែងអំណរគុណចំពោះការចូលរួមសហការពីសំណាក់ប្រជាពលរដ្ឋ ដែលបានផ្តល់ការគាំទ្រ និងសម្របសម្រួលឱ្យការងារបើកផ្លូវ និងរៀបចំតំបន់ប្រព្រឹត្តទៅដោយរលូន។ លោកបានបញ្ជាក់ថា ការចូលរួមពីប្រជាពលរដ្ឋ គឺជាកត្តាសំខាន់ក្នុងការធ្វើឱ្យមូលដ្ឋានខណ្ឌឫស្សីកែវកាន់តែមានសណ្ដាប់ធ្នាប់ល្អ បរិស្ថានស្អាត និងសោភណភាពកាន់តែប្រសើរ។

រដ្ឋបាលខណ្ឌឫស្សីកែវ នឹងបន្តអនុវត្តការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធ កែលម្អផ្លូវថ្នល់ និងបរិស្ថាននៅតាមមូលដ្ឋានជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍទីក្រុងឱ្យកាន់តែមានសណ្តាប់ធ្នាប់ ស្អាត និងមានភាពទាក់ទាញ៕ អត្ថបទ ៖សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម