Connect with us

ព័ត៌មានជាតិ

ក្រោយភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នា អាជ្ញាធរ​ខេត្ត​កែប ចុះ​កាយ​បើក​ផ្លូវទឹក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣៣ ដើម្បី​បង្កា​រទឹកជន់​លិច

បានផុស

នៅ

នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៦ លោក ហូរ មិថុនា អភិអភិបាលរងខេត្តកែប និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​ បានដឹកនាំក្រុមកាងារចុះ​ប្រតិបត្តិការ​កាយ​បើក​ផ្លូវទឹក​ដែល​កកស្ទះ​ជាបន្ទាន់ នៅ​តាម​បណ្តោយ ផ្លូវជាតិ​លេខ​៣៣ ក្បែរ​រង្វង់​មូល​សេះស ដែល​ជា​ចំណុច​ងាយ​នឹង​មាន​ការកកស្ទះ​លំហូរ​ទឹក​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ ការចុះកាយបើកផ្លូវទឹកនេះ គឺដើម្បី​ជួយរំដោះ​ទឹកជន់លិច​លំនៅឋាន​ប្រជាពលរដ្ឋ ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ប៉ុន្មានថ្ងៃនេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ហ៊ួ មិថុនា បាន​គូសបញ្ជាក់ថា ការដោះស្រាយ​បញ្ហា​លំហូរ​ទឹក​នេះ គឺជា​វិធានការ​ចាំបាច់​ដើម្បី​ត្រៀម​បង្ការ​គ្រោះ​មហន្តរាយ​ទឹកជំនន់ ដែល​អាច​កើតមានឡើង​ក្នុង​រដូវវស្សា​នេះ​។ លោកក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​មន្ទីរជំនាញ និង​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការសម្រេច​បេសកកម្ម​មួយ​នេះ​ប្រកបដោយ​ជោគជ័យ​។​

​អាជ្ញាធរ​ខេត្ត​កែប ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បន្ត​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ស្ថានភាព​អាកាសធាតុ និង​ចូលរួម​រក្សា​អនាម័យ​បរិស្ថាន ដោយ​កុំ​ចោល​សំរាម​ចូល​ក្នុង​ប្រព័ន្ធ​លូ ឬ​ផ្លូវទឹក ដើម្បី​ចៀសវាង​ការកកស្ទះ​ដែលនាំឱ្យ​មាន​ការ​ជន់​លិច​នា​រដូវវស្សា​នេះ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម