Connect with us

កីឡា

កីឡាករ​ លឹម​ សុខវឌ្ឍន៍នន្ទ​​ បង្ហើប​ក្ដី​ស្រមៃ​ចង់​ឈ្នះ​មេដាយ​មាសឲ្យ​បាន​ ១គ្រឿង​​នៅ​ស៊ីហ្គេម​ប្រទេស​ណា​ក៏​ដោយ​

បានផុស

នៅ

យុវជន​ លឹម​ សុខវឌ្ឍន៍នន្ទ​ ប្រឡូក​ក្នុង​វិស័យ​កីឡា​ហែលទឹក​ ហែល​ទឹក​ពាក់​ជើងទា​ ជា​ច្រើន​ឆ្នាំ​មក​ហើយ​ និង​ធ្លាប់​ឈ្នះ​ត្រឹម​មេដាយ​ប្រាក់​ មេដាយ​សំរឹទ្ទ​ ប៉ុណ្ណោះ​កន្លង​មក​ ខណៈ​ក្ដី​ស្រមៃ​ធំ​បំផុត​របស់​គេ​នោះ​គឺ​ចង់​ឈ្នះ​មេដាយ​មាស​ឲ្យ​បាន​ ១គ្រឿង​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ប្រទេស​ក៏​ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ លឹម​ សុខវឌ្ឍន៍នន្ទ​

កីឡាករ​ លឹម​ សុខវឌ្ឍន៍នន្ទ​​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ចូល​ហ្វឹកហាត់​កីឡា​ហែល​ទឹក​នេះ​ចាប់​តាំង​ពី​ឆ្នាំ​២០១១​ មក​ម្ល៉េះ​ និង​បាន​ជាប់​ជា​កីឡាករ​ជម្រើសជាតិ​ហែលទឹក​ពាក់​ជើងទា​អំឡុង​ឆ្នាំ​២០២២​ ដែល​វិញ្ញាសា​នេះ​ទើប​តែ​បង្កើត​ដំបូង​នៅ​កម្ពុជា។​

និស្សិត​ឆ្នាំ​ទី១​ ផ្នែក​ IT ​រូប​នេះ​បន្ថែម​ទៀត​ថា​ គោលដៅ​សំខាន់​ និង​ជា​ក្ដី​ស្រមៃ​ធំ​បន្ទាប់​ទៅ​មុខ​ទៀត​នេះ​គឺ​ការ​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម​ឲ្យ​បាន។​ រូប​គេ​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ​នៅ​ស៊ីហ្គេម​ វៀតណាម​ និង​ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់​ និង​សំរឹទ្ធ​ នៅ​ស៊ីហ្គេម​កម្ពុជា​ អំឡុង​ឆ្នាំ​២០២៣​ កន្លង​ទៅ​នេះ។​ ក្រៅ​ពី​នេះ​រូប​គេ​ក៏​ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់​ សំរឹទ្ធ​ ក្នុង​ការ​ប្រកួត​ហែលទឹក​ពាក់​ជើងទា​ជើងឯក​អាស៊ីអាគ្នេយ៍​ផង​ដែរ​ពី​មុន​មក។​

ក្រុម​ហែលទឹក​ពាក់ជើងទា

ដូច្នេះ​ហើយ​រូប​គេ​មិន​ទាន់​ស្គាល់​ការ​ឈ្នះ​មេដាយ​មាស​នៅ​ស៊ីហ្គេម​ទាំង​ពីរ​លើក​ដែល​ធ្លាប់​ចូលរួម​នោះ​ទេ។​ កីឡាករ​វ័យ​ ២០​ឆ្នាំ​រូប​នេះ​នឹង​រៀបចំ​ខ្លួន​ ពង្រឹង​ការ​ហ្វឹកហាត់​ បំពេញ​ចំណុច​ខ្វះខាត​ផ្សេងៗ​ដែល​មាន​កន្លង​មក​ដើម្បី​ឈាន​ទៅ​រក​ជ័យជម្នះ​មេដាយ​មាស​ស៊ីហ្គេម​ឲ្យ​បាន​នៅ​ថ្ងៃ​ខាង​មុខ។

ក្រុម​ហែលទឹក​ពាក់ជើងទា

បញ្ជាក់​ដែរ​ថា​ លឹម​ សុខវឌ្ឍន៍នន្ទ​​ បាន​ហ្វឹកហាត់​កីឡា​ហែលទឹក​តាំង​ពី​ក្មេងៗ​មក​ម្ល៉េះ។​ រូប​គេ​បច្ចុប្បន្ន​នេះ​ជា​កីឡាករ​ជម្រើស​ជាតិ​ផ្នែក​ហែលទឹក​ពាក់​ជើងទា។​ យុវជន​ដែល​មាន​គោលដៅ​ច្បាស់លាស់​ និង​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​រូប​នេះ​ធ្លាប់​ចូលរួម​ស៊ីហ្គេម​ចំនួន​ ២លើក​ និង​ឈ្នះ​មេដាយ​បាន​ទាំង​ពីរ​លើក​ ប៉ុន្តែ​មិនទាន់​បាន​មេដាយ​មាស​នោះ​ឡើយ៕

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម