Connect with us

ព័ត៌មានជាតិ

ការបន្តលក់ផលិតផលក្នុងស្រុកតាមផ្សារនានា ជួយទ្រទ្រង់សេដ្ឋកិច្ចទីផ្សារឱ្យរឹងមាំ អំឡុងពេលផ្អាកនាំចូលទំនិញពីថៃពេញមួយឆ្នាំ

បានផុស

នៅ

លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី បានប្រាប់ឲ្យដឹងថា៖ ក្នុងរយៈពេលមួយឆ្នាំមកនេះពោលគិតចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ  គណៈកម្មការផ្សារបានតាមដានជាប់លាប់មិនអនុញ្ញាតឲ្យមានការរាលចូលទំនិញថៃ មកក្នុងទីផ្សាររបស់ផ្សារអូរឫស្សីឡើយ ដោយជួសមកនូវការប្រើផលិត ផលពីប្រទេសដទៃពិសេសគឺ ទំនិញក្នុងស្រុកហើយគណៈកម្មការផ្សារក៏បាន នឹង កំពុងពង្រីកលំហូរយកចូលទំនិញក្នុងស្រុកឲ្យកាន់តែច្រើននិងសំបូរបែបចូលបន្ថែមទៅក្នុងទីផ្សារខ្លួនដើម្បីជួយដល់សេដ្ឋកិច្ចទីផ្សារនិងសេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអាជីវករក៏កំពុងរីករាយ ជាមួយការលក់ដូរផលិតផល និង ទំនិញដែលផលិតនៅក្នុងស្រុក ខណៈគុណភាពទំនិញនិងការបញ្ជាទិញនៅលើទីផ្សារ មានការបន្តគាំទ្រ និង ប្រើប្រាស់ច្រើនពីសំណាក់ពលរដ្ឋដែលអញ្ជើញមកផ្សារហើយពួកគាត់ក៏បានពហិការដាច់ខាតមិនបន្តលក់ទំនិញសៀមទៀតនោះឡើយ។

សូមបញ្ជាក់ផងដែរ ទាក់ទិននឹងការបិទព្រំដែនក៏ដូចជាការមិននាំចូលទំនិញថៃមកកាន់ទីផ្សារកម្ពុជានេះដែរ កាលពីពេលកន្លងទៅប្រសាសន៍ ដែលបានប្រកាន់ភ្ជាប់ជាមួយគោលជំហរយ៉ាងមុតមាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងថា៖ ទោះថៃចង់បិទព្រំដែនជាមួយកម្ពុជា១០០ឆ្នាំ ឬ ជារៀងរហូតទៅក៏កម្ពុជាមិនស្លាប់ដែរ ព្រោះកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីផលិតនិងប្រើប្រាស់ទំនិញក្នុងស្រុក ដើម្បីជួយទ្រង់ទ្រង់ដល់សេដ្ឋកិច្ចជាតិដោយមិនចាំបាច់ពឹងផ្អែកលើទំនិញនាំចូលពីសៀមនោះឡើយ ខណៈដែលគិតត្រឹមបច្ចុប្បន្ននេះប្រជាពលរដ្ឋនៅទូទាំងប្រទេសទៅហើយ បានពហិការមិនប្រើប្រាស់ទំនិញសៀម ហើយងាកមកប្រើផលិតផលជាតិ៕ អត្ថបទ៖សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម