ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំងរិះគន់ អឺរ៉ុប ថា ការផាត់រុស្ស៊ីចេញពីដំណើរសន្តិភាពនៅអ៊ុយក្រែន គឺជា «ផ្លូវទាល់ច្រក»
វិមានប្រធានាធិបតីរុស្ស៊ី (វិមានក្រឹមឡាំង) បានប្រកាសនៅថ្ងៃ ទី១៤ ខែកក្កដា ថា អឺរ៉ុបមិនអាចដើរតួនាទីប្រកបដោយអត្ថន័យណាមួយក្នុងការដោះស្រាយជម្លោះអ៊ុយក្រែនបានឡើយ ដរាបណានៅតែព្យាយាមផាត់ប្រទេសរុស្ស៊ីចេញពីដំណើរការនេះ ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានហៅជំហររបស់ប្លុកអឺរ៉ុបថាជា «ផ្លូវទាល់ច្រក»។

ការលើកឡើងរបស់ លោក Peskov ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការកត់សម្គាល់របស់អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដែលបានវែកញែកថា រាល់ការធានាសន្តិសុខនាពេលអនាគតសម្រាប់ទីក្រុងកៀវ គួរតែត្រូវបានកំណត់ឡើងដោយអ៊ុយក្រែន និងក្រុមអ្នកគាំទ្រលោកខាងលិច ដោយមិនបាច់មានការចូលរួមពីរុស្ស៊ីនោះទេ។
យោងតាមការចេញផ្សាយពី RT, លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា សេចក្តីថ្លែងការណ៍បែបនេះបង្ហាញថា ជំហរដែលពួកអឺរ៉ុបកំពុងប្រកាន់យក គឺជារឿងទាល់ច្រក។ ប្រសិនបើពួកគេនៅតែជម្នះលើចំណុចនេះ ពួកគេនឹងគ្មានតួនាទីអ្វីទាំងអស់នៅក្នុងដំណើរការដោះស្រាយជម្លោះ។
លោក Merz បានធ្វើការអត្ថាធិប្បាយនេះ នៅក្នុងកិច្ចប្រជុំកំពូលនៃសម្ព័ន្ធភាពនៃអ្នកមានឆន្ទៈនៅក្នុងទីក្រុងប៉ារីស កាលពីថ្ងៃច័ន្ទ ជាកន្លែងដែលលោកបានប្តេជ្ញាថា អាល្លឺម៉ង់ និងក្រុមអ្នកគាំទ្រលោកខាងលិចដទៃទៀតរបស់អ៊ុយក្រែន នឹងបន្តផ្គត់ផ្គង់ជំនួយយោធាទៅឲ្យទីក្រុងកៀវ បន្ទាប់ពីមានការឈប់បាញ់ណាមួយនាពេលអនាគត។
ក្រុមសម្ព័ន្ធភាពនេះប្រមូលផ្តុំប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ជាច្រើន ព្រមទាំងអង់គ្លេស, ន័រវែស, អ៊ីស្លង់, និងតួកគី។ ក្រុមនេះបាននិងកំពុងពិភាក្សាលើការរៀបចំសន្តិសុខក្រោយជម្លោះសម្រាប់អ៊ុយក្រែន រួមទាំងសំណើដាក់ពង្រាយកងកម្លាំងពហុជាតិសាសន៍ ទោះបីជាមានការបដិសេធម្តងហើយម្តងទៀតពីរុស្ស៊ី ចំពោះវត្តមានកងទ័ពបរទេសនៅក្បែរព្រំដែនខ្លួនក៏ដោយ។
ជាក់ស្ដែង នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅក្នុងទីក្រុងអង់ការ៉ា កាលពីសប្តាហ៍មុន បណ្តាប្រទេសជាសមាជិកបានយល់ព្រមផ្តល់ជំនួយយោធាចំនួនជាង ៧០ ពាន់លានអឺរ៉ូ (៨០ ប៊ីលានដុល្លារ) ដល់អ៊ុយក្រែនសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ ដោយក្នុងនោះអាល្លឺម៉ង់បានប្តេជ្ញាផ្តល់ការរួមចំណែកជាតិធំបំផុត។
ការប្តេជ្ញាផ្តល់ដ្រូនយ៉ាងគំហុករបស់លោកខាងលិច ធ្វើឡើងចំពេលដែលអ៊ុយក្រែនកំពុងតែបង្កើនការវាយប្រហារដោយប្រើប្រាស់ដ្រូនរាប់រយគ្រឿងក្នុងមួយថ្ងៃ ចូលជ្រៅក្នុងទឹកដីរុស្ស៊ី។ អ្វីដែលសាហាវនោះគឺ រុស្ស៊ីបានរាយការណ៍ពីការរកឃើញដ្រូនបង្កប់បច្ចេកវិទ្យា AI ដែលអាចកំណត់គោលដៅស្វ័យប្រវត្តិចូលមកបុកកម្ទេចឡានក្រុងដឹកអ្នកដំណើរ និងឡានស៊ីវិល នៅក្នុងទឹកដីរុស្ស៊ីយ៉ាងរន្ធត់។
យ៉ាងណា វិមានក្រឹមឡាំងបានរំលឹកពិភពលោកថា ខ្លួននឹងមិនទន់ជ្រាយតាមលោកខាងលិចឡើយ។ សន្តិភាពអាចកើតឡើងបាន លុះត្រាតែអ៊ុយក្រែនព្រមទទួលយកលក្ខខណ្ឌស្នូលរបស់រុស្ស៊ី រួមមាន៖ ភាពអព្យាក្រឹត (មិនចូលណាតូ) ការរំសាយអាវុធ ការពារប្រជាជននិយាយភាសារុស្ស៊ី និងការទទួលស្គាល់ថាទឹកដីដែលរុស្ស៊ីវាយយកបានគឺជារបស់រុស្ស៊ីជាដាច់ខាត៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
បារាំង បើកដៃឲ្យ អ៊ុយក្រែនបង្កើតរោងចក្រផលិតមីស៊ីលយុទ្ធសាស្ត្រខ្លួនឯង
-
កីឡា១៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


