កីឡា
ក្រុមស្នងការរាជធានីភ្នំពេញ គ្រោងចូលរួមការប្រកួតពានរង្វាន់សេនាតេជោ សន្តិភាព ២០២៦ នៅខេត្តបាត់ដំបង
ក្រុមបាល់ទះស្នងការរាជធានីភ្នំពេញ គ្រោងនឹងទៅចូលរួមការប្រកួតពានរង្វាន់ សេនាតេជោ សន្តិភាព ឆ្នាំ២០២៦ នៅឯខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២១ ដល់ ២៥ ខែកក្កដា ដោយមានក្រុមចូលរួមសរុប ៩ក្រុម និងចែកជាពីរពូលប្រកួតសន្សំពិន្ទុ។

ក្រុមបាល់ទះស្នងការរាជធានីភ្នំពេញ
សម្រាប់ពានរង្វាន់ សេនាតេជោ សន្តិភាព ២០២៦ ដែលនឹងធ្វើឡើងនៅឯខេត្តបាត់ដំបងនេះគឺរួមមានក្រុមដូចខាងក្រោម៖
ក្រុមបាល់ទះនៅក្នុងពូល A
1 សាលា ITC (ប៉ោយប៉ែត)
2 យុវជនស្រុកឯកភ្នំ
3 សកលវិទ្យាល័យជាតិបាត់ដំបង
4 សមាគមបាល់ទះដើរថតកម្ពុជា
5 ស្នងការនគរបាលខេត្តបាត់ដំបង
ក្រុមបាល់ទះនៅក្នុងពូល B
1 ស្នងការនគរបាលខេត្តប៉ៃលិន
2 ស្នងការនគរបាលខេត្តពោធិ៍សាត់
3 ស្នងការនគរបាលខេត្តរាជធានីភ្នំពេញ
4 ក្លឹបបាល់ទះអូរតាគាំ

ពានរង្វាន់នេះចាប់ផ្ដើមដំណើរការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលចាប់ពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។ ចំណែកថ្ងៃទី២៤ ខែកក្កដា បន្តប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នោះគឺជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមពានលេខ១-២ តែម្ដង។
អ្នកស្រឡាញ់គាំទ្រវិស័យកីឡាបាល់ទះកុំភ្លេចចូលរួមគាំទ្រ និងទស្សនាការប្រកួតពានរង្វាន់សេនាតេជោ សន្តិភាព ឆ្នាំ២០២៦ នេះទាំងអស់គ្នា។ រង់ចាំមើលថាក្រុមខ្លាំងៗដូចជាស្នងការរាជធានីភ្នំពេញ ស្នងការនគរបាលខេត្តបាត់ដំបង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្នងការនគរបាលខេត្តប៉ៃលិនជាដើមអាចដណ្ដើមយកពាននេះបានទេ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


