ព័ត៌មានជាតិ
វិស័យឯកជនស្នើរដ្ឋកំណត់ថ្លៃសាំងឡើងវិញ និងសុំលុបចោលការបញ្ចុះតម្លៃ ១សេនក្នុង១លីត្រ
វិស័យឯកជនបានដាក់សំណើទៅកាន់រាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងកំណត់តម្លៃលក់រាយប្រេងឥន្ធនៈឡើងវិញ បន្ទាប់ពីជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនក្នុងអាជីវកម្ម ខណៈរដ្ឋាភិបាលបញ្ជាក់ថា ស្ថាប័នពាក់ព័ន្ធកំពុងស្ថិតក្នុងដំណាក់កាលពិនិត្យ និងដោះស្រាយ។

យោងតាមរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី៩ ខែកក្កដា បានឱ្យដឹងថា វិស័យឯកជនបានស្នើសុំឱ្យមានការពិនិត្យឡើងវិញលើរូបមន្តគណនាថ្លៃប្រេងសាំងលក់រាយនៅកម្ពុជា ដោយផ្អែកលើតម្លៃមធ្យមភាគនៃផលិតផលប្រេងឥន្ធនៈលក់ដុំនៅប្រទេសសិង្ហបុរី (MOPS) សម្រាប់ប្រភេទប្រេងសាំងដែលមានបរិមាណស៊ុលហ្វួ ១០ PPM ឬប្រហាក់ប្រហែល។ ជាមួយគ្នានេះ ភាគីឯកជនក៏បានស្នើឱ្យលុបចោលការបញ្ចុះថ្លៃប្រេងសាំង និងម៉ាស៊ូតចំនួន ១សេនដុល្លារ ក្នុងមួយលីត្រផងដែរ។
បច្ចុប្បន្ន ការគណនាអត្រាថ្លៃប្រេងលក់រាយនៅកម្ពុជា គឺផ្អែកលើតម្លៃប្រេងអន្តរជាតិជាមធ្យម (Average MOPS) ដោយមានការរួមចំណែកបញ្ចុះតម្លៃចំនួន ៦.៥ សេនដុល្លារក្នុងមួយលីត្ររួចជាស្រេច និងបានបន្តបញ្ចុះបន្ថែម ១សេនដុល្លារទៀត ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ខណៈអត្រាពន្ធគយត្រូវបានកំណត់ស្មើនឹង ០%។

ដោយឡែក ក្នុងស្ថានភាពបច្ចុប្បន្ន រដ្ឋាភិបាលក៏បានសម្រេចបញ្ចុះអាករពិសេសបន្ថែមសម្រាប់ប្រេងសាំងមកនៅត្រឹម ១៥% និងប្រេងម៉ាស៊ូតមកនៅ ០% សម្រាប់ផ្នែកឯកជន ហើយរដ្ឋនឹងទទួលបន្ទុកជំនួសនូវអត្រាពន្ធ ៦% សម្រាប់សាំងធម្មតា និង ១០% បន្ថែមទៀតសម្រាប់ប្រេងម៉ាស៊ូត។
ពាក់ព័ន្ធនឹងវិធានការអន្តរាគមន៍នេះ នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីពេលកន្លងទៅធ្លាប់បានបញ្ជាក់ថា ក្នុងមួយខែៗ រដ្ឋាភិបាលត្រូវខាតបង់ចំណូលថវិការដ្ឋប្រមាណ ៥០លានដុល្លារអាមេរិក តាមរយៈការទម្លាក់អត្រាពន្ធទាំងនេះ ដើម្បីទប់ស្កាត់ការហក់ឡើងខ្លាំងនៃតម្លៃប្រេងសាំង និងម៉ាស៊ូតនៅលើទីផ្សារ ដែលបង្កឡើងដោយវិបត្តិសាកល។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះ តម្លៃប្រេងសាំងធម្មតានៅកម្ពុជា ត្រូវបានកំណត់លក់ក្នុងតម្លៃ ៣ ៩០០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតមានតម្លៃ ៤ ៣០០រៀល ក្នុងមួយលីត្រ៕
អត្ថបទដោយ៖ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៤ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


