ព័ត៌មានអន្ដរជាតិ
តុលាការអាល្លឺម៉ង់ កោះហៅបុរសសញ្ជាតិហូឡង់ ដែលមានមុខមាត់ដូច «ហ៊ីត្លែរ» ចូលខ្លួនបំភ្លឺរឿងញុះញង់
បុរសជនជាតិហូឡង់ លោក Stefan Wijkamp ដែលមានមុខមាត់ ដូច អ្នកផ្តើមសង្គ្រាមលើកលោកទីពីរ លោក អាដុល ហ៊ីត្លែរ ត្រូវបានតុលាការអាល្លឺម៉ង់បង្គាប់ឲ្យចូលខ្លួន ដើម្បីដោះស្រាយលើការចោទប្រកាន់ពីបទ «ញុះញង់ឲ្យមានការស្អប់ខ្ពើម»។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអាល្លឺម៉ង់ «Bild» កាលពីថ្ងៃទី ១៩ ខែកក្កដា។

បុរសសញ្ជាតិហូឡង់រូបនេះ តែងតែធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ជាញឹកញាប់ ដើម្បីចូលរួមក្នុងបាតុកម្មរបស់ក្រុមស្តាំនិយមជ្រុល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយលោកក៏ជាអ្នកគាំទ្រយ៉ាងងប់ងុលម្នាក់របស់អតីតមេដឹកនាំណាស៊ីអាល្លឺម៉ង់ដែរ។
កាលពីថ្ងៃអាទិត្យ សារព័ត៌មាន Bild ដែលមានមូលដ្ឋាននៅទីក្រុងប៊ែរឡាំង បានដកស្រង់សម្តីរបស់លោក Matthias Bieling អនុប្រធានតុលាការស្រុក Munster បានបញ្ជាក់ថា សវនាការលើកដំបូងនៅក្នុងសំណុំរឿងនេះ ត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ខាងមុខនេះ។
បើយោងតាមប្រភពដដែល អាជ្ញាធរអាល្លឺម៉ង់ បានរកឃើញកំហុសឆ្គងមួយ នៅក្នុងកិច្ចសម្ភាសន៍ដែលលោក Wijkamp បានផ្តល់ឲ្យ YouTuber ម្នាក់ ក្នុងអំឡុងពេលធ្វើបាតុកម្មរបស់ក្រុមស្តាំនិយមជ្រុលក្នុងទីក្រុង Munster កាលពីរដូវក្តៅមុន។ នៅក្នុងកិច្ចសម្ភាសន៍នោះ លោកបានប្រកាសជាសាធារណៈថា «សេចក្តីស្រឡាញ់របស់ខ្ញុំចំពោះប្រទេសអាល្លឺម៉ង់ គឺមានឈ្មោះថា អាដុល ហ៊ីត្លែរ» ដោយបុរសជនជាតិហូឡង់រូបនេះបានពណ៌នាលោក ហ៊ីត្លែរ ថាជា អច្ឆរិយៈពិភពលោកដែលគ្មានពីរ និងជាមនុស្សពូកែលើសគេ»។
នៅអាល្លឺម៉ង់នាយុគសម័យបច្ចុប្បន្ន ការលើកតម្កើងរបបណាស៊ីអាល្លឺម៉ង់ ឬមេដឹកនាំណាស៊ីជាសាធារណៈ មិនត្រូវបានរាប់បញ្ចូលក្នុងសិទ្ធិសេរីភាពនៃការបញ្ចេញមតិដែលត្រូវការពារដោយច្បាប់នោះទេ ហើយទង្វើនេះអាចត្រូវប្រឈមនឹងការផ្តន្ទាទោសពន្ធនាគាររហូតដល់ ៣ ឆ្នាំ ឬពិន័យជាប្រាក់។
សារព័ត៌មាន Bild បានរាយការណ៍ដោយដកស្រង់សម្តីមេធាវីម្នាក់ដែលជំនាញខាងច្បាប់ព្រហ្មទណ្ឌ និងច្បាប់អន្តោប្រវេសន៍ថា ប្រសិនបើលោក Wijkamp ខកខានមិនបានចូលខ្លួនក្នុងតុលាការទេនោះ ដីកាបង្គាប់ឲ្យចាប់ខ្លួនអាចនឹងត្រូវចេញក្រោមឈ្មោះរបស់លោក។
បណ្តាញសារព័ត៌មានដដែលបានបន្តថា បុរសដែលមានមុខមាត់ដូចហ៊ីត្លែររូបនេះ តែងតែមានវត្តមាននៅក្នុងការជួបជុំរបស់ក្រុមស្តាំនិយមជ្រុលនៅក្នុងប្រទេសជិតខាងអាល្លឺម៉ង់ តាំងពីឆ្នាំ ២០១៧ មកម៉្លេះ។ លោកថែមទាំងបានចូលរួមជាមួយគណបក្ស Neo-Nazi ឈ្មោះ Die Rechte (ស្តាំនិយម) ដែលបច្ចុប្បន្នត្រូវបានរំសាយចោល និងបានបម្រើការជាសមាជិកក្រុមប្រឹក្សាភិបាលរបស់គណបក្សនេះមួយរយៈផងដែរ។
ការពិនិត្យលើសារព័ត៌មានហូឡង់បានបង្ហាញថា លោក Wijkamp ក៏ធ្លាប់មានបញ្ហាប្រឈមមុខនឹងច្បាប់ជាច្រើនលើកនៅក្នុងប្រទេសកំណើតរបស់ខ្លួន (ហូឡង់) ផងដែរ ដោយក្នុងនោះរួមមានទាំងបទល្មើសធ្វើការគោរពតាមបែបណាស៊ី នៅទីសាធារណៈទៀតផង៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


