ព័ត៌មានអន្ដរជាតិ
លីបង់ ឈានដល់ដាក់ពង្រាយកម្លាំងនៅភូមិភាគខាងត្បូង តាមកិច្ចព្រមព្រៀងដកទ័ព អ៊ីស្រាអែល
ភាគីសម្របសម្រួលអាមេរិកក្នុងជម្លោះរវាងអ៊ីស្រាអែលនិងលីបង់ បានប្រកាសថា កិច្ចព្រមព្រៀងមួយដើម្បីធានាការដកទ័ពរបស់អ៊ីស្រាអែល ចេញពីភាគខាងត្បូងលីបង់ និងការរំសាយអាវុធរបស់ក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់នោះ ឈានដល់ដំណាក់កាលសាកល្បងជាក់ស្តែងលើកដំបូងហើយ កាលពីថ្ងៃទី២០ ខែកក្កដា បន្ទាប់ពីកងទ័ពលីបង់បានចាប់ផ្តើមចូលគ្រប់គ្រងសន្តិសុខនៅក្នុងភូមិចំនួនបីនៅភាគខាងត្បូង។

យោងតាម timesofisrael, ភាគីសហរដ្ឋអាមេរិក បានឲ្យដឹងថា ប្រតិបត្តិការពង្រាយកងទ័ពលីបង់ បានចាប់ផ្តើមហើយនៅក្នុង «តំបន់សាកល្បង» ក្នុងភូមិ Froun, ភូមិ Srifa និងភូមិ Zawtar al-Gharbiya ស្របទៅតាមក្របខ័ណ្ឌត្រីភាគី និងក្រោមការឧបត្ថម្ភពីក្រុមសម្របសម្រួលយោធាសម្រាប់ប្រទេសលីបង់»។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បានពិពណ៌នាថា ជំហាននេះគឺជា «លទ្ធផលផ្ទាល់» នៃកិច្ចពិភាក្សារវាងគណៈប្រតិភូអ៊ីស្រាអែល និងលីបង់ នៅទីក្រុងរ៉ូមកាលពីសប្តាហ៍មុន ដោយលោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តធ្វើការជាមួយភាគីទាំងសងខាង ដើម្បីអនុវត្តក្របខ័ណ្ឌនេះឲ្យសម្រេចបានលទ្ធផលជោគជ័យ។
ក្របខ័ណ្ឌការងារនេះ ត្រូវបានចុះហត្ថលេខាដោយលីបង់ អ៊ីស្រាអែល និងអាមេរិក កាលពីថ្ងៃទី២៦ ខែមិថុនា បន្ទាប់ពីមានការចរចាផ្ទាល់ជាច្រើនជុំ ដែលគ្រោងទុកនូវការដកថយជាដំណាក់កាលរបស់អ៊ីស្រាអែល ចេញពីទីតាំងនានានៅភាគខាងត្បូងលីបង់។
ជាការដោះដូរវិញ កងកម្លាំងប្រដាប់អាវុធលីបង់ ត្រូវទទួលខុសត្រូវតែម្នាក់ឯងលើការគ្រប់គ្រងសន្តិសុខនៃតំបន់ដែលបានចាកចេញទាំងនោះ ហើយត្រូវបញ្ជាក់ទទួលស្គាល់ថាតំបន់ទាំងនោះត្រូវបានសម្អាតអស់នូវអាវុធ និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេបូឡា។
គួរបញ្ជាក់ដែរថា ក្រុមហេសបូឡា ដែលមានអ៊ីរ៉ង់ជាបង្អែក បានបើកការវាយប្រហារលើអ៊ីស្រាអែល ដែលធ្វើឲ្យលីបង់ទាំងមូលត្រូវធ្លាក់ចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាយ៉ាងពេញទំហឹង។ ក្រោយមក កងទ័ពអ៊ីស្រាអែលបានវាយបក និងចូលកាន់កាប់ភូមិមួយចំនួននៅភាគខាងត្បូងលីបង់ ព្រមទាំងបង្កការខូចខាតយ៉ាងខ្លាំង។ យ៉ាងណា ក្រោយការចរចាផ្ទាល់ជាច្រើនជុំ លីបង់ អ៊ីស្រាអែល និងអាមេរិក បានចុះហត្ថលេខាលើ «ក្របខ័ណ្ឌត្រីភាគី»ដើម្បីបង្កើតបទឈប់បាញ់ដ៏ផុយស្រួយមួយ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


