ព័ត៌មានអន្ដរជាតិ
WSJ៖ អ៊ីរ៉ង់ លាក់ម៉ាស៊ីននុយក្លេអ៊ែរក្នុងរូងភ្នំ Pickaxe
ប្រទេសអ៊ីរ៉ង់ បានលួចដឹកជញ្ជូនម៉ាស៊ីន centrifuge សម្រាប់ចម្រាញ់នុយក្លេអ៊ែររាប់ពាន់គ្រឿង យកទៅលាក់ទុកក្នុងរូងដ៏ជ្រៅ ស្ថិតក្នុងភ្នំ Pickaxe។ នេះគឺជារបាយការណ៍ដែលចុះផ្សាយនៅលើកាសែត Wall Street Journal កាលពីថ្ងៃទី២១ កក្កដា ២០២៦ ដែលទទួលតម្រុយបានពីទីភ្នាក់ងារចារកម្មអ៊ីស្រាអែល។

សកម្មភាពនេះ បានកើតឡើងកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន បន្ទាប់ពីសង្គ្រាមរយៈពេល១២ថ្ងៃកាលពីខែមិថុនា ដែលកងទ័ពអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើទីតាំងនុយក្លេអ៊ែរធំៗទាំងបីរបស់អ៊ីរ៉ង់។ ការលាក់ទុកសម្ភារៈនុយក្លេអ៊ែរក្រោមបាតភ្នំយ៉ាងជ្រៅនេះ បានធ្វើឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែលមានការព្រួយបារម្ភយ៉ាងខ្លាំងថា អ៊ីរ៉ង់អាចនឹងបង្កើតកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ ទោះបីជាពេលនេះ ក្រុងតេហេរ៉ង់កំពុងស្ថិតក្នុងការចរចាស្ដីពីកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរក៏ដោយ។
ទន្ទឹមនឹងភាពខុសគ្នានៃគោលដៅសង្គ្រាមរវាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានព្យាយាមបញ្ចុះបញ្ចូលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យបើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មីលើប្រទេសអ៊ីរ៉ង់ ដើម្បីបង្អាក់កម្មវិធីផលិតអាវុធ និងកិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញរបស់ពួកគេ។ យោងតាមសារព័ត៌មានដដែល អាមេរិកបានបង្កើនការវាយប្រហារក្នុងរយៈពេល១០ថ្ងៃចុងក្រោយនេះ ហើយលោកប្រធានាធិបតី ត្រាំ បានប្រកាសថា កងកម្លាំងយោធារបស់ក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីវាយប្រហារលើភ្នំ Pickaxe នេះផងដែរ។ នៅពេលជួបជាមួយអ្នកសារព័ត៌មាន លោក ត្រាំ បានបញ្ជាក់ថា លោកបានដឹងពីរបាយការណ៍នៃការផ្ទេរម៉ាស៊ីនទាំងនោះហើយ និងបានបន្ថែមថា សហរដ្ឋអាមេរិកនឹងធ្វើការវាយប្រហារទៅលើតំបន់នោះយ៉ាងដំណំ ក្នុងពេលឆាប់ៗ។
តំបន់ភ្នំ Pickaxe ត្រូវបានដាក់ឱ្យស្ថិតក្រោមការតាមដានយ៉ាងដិតដល់ពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែព័ត៌មានលម្អិតអំពីសកម្មភាពរបស់អ៊ីរ៉ង់នៅទីនោះ មានតិចតួចណាស់ ដែលធ្វើឱ្យការវាយប្រហារតាមផ្លូវអាកាសជួបប្រទះការលំបាកយ៉ាងខ្លាំង។ទីតាំងនេះ ស្ថិតនៅជិតនឹងកន្លែងដំឡើងនុយក្លេអ៊ែរដ៏សំខាន់មួយរបស់អ៊ីរ៉ង់ ហើយត្រូវបានបង្កើតឡើងជាកន្លែងជំនួសរូងក្រោមដី បន្ទាប់ពីរោងចក្រដំឡើងម៉ាស៊ីននុយក្លេអ៊ែរមួយ ត្រូវបានខូចខាតយ៉ាងដំណំ ដោយសារការផ្ទុះ កាលពីឆ្នាំ២០០០។
ក្រុមអ្នកជំនាញ បានប៉ាន់ស្មានថា តំបន់នៅក្រោមភ្នំ Pickaxe មានជម្រៅចន្លោះពី៣០០ ទៅ ៤៥០ហ្វីត ក្រោមស្រទាប់ថ្មដ៏ក្រាស់ ដែលមានទំហំធំល្មមអាចផ្ទុកនូវកន្លែងពាក់ព័ន្ធនឹងរឿងនុយក្លេអ៊ែរជាច្រើនកន្លែង។ ទោះជាយ៉ាងណា ការដាក់ម៉ាស៊ីនទាំងនោះនៅក្រោមភ្នំ Pickaxe ក្រោយការវាយប្រហារតាមផ្លូវអាកាស កាលពីខែមិថុនា ឆ្នាំ២០២៥ មិនមែនមានន័យថា អ៊ីរ៉ង់កំពុងសាងសង់កន្លែងចម្រាញ់សារធាតុនៅទីនោះផ្ទាល់ឡើយ ព្រោះអ៊ីរ៉ង់អាចគ្រាន់តែចង់លាក់ម៉ាស៊ីនដែលនៅសល់ ដើម្បីការពារកុំឱ្យត្រូវគេបំផ្លាញបន្តទៀតប៉ុណ្ណោះ។
មកទល់នឹងបច្ចុប្បន្ន គេនៅមិនទាន់ច្បាស់ទេថា តើម៉ាស៊ីនដែលអ៊ីស្រាអែលអះអាងថា ត្រូវបានយកទៅលាក់នៅទីនោះ មានប្រភពមកពីណា ប៉ុន្តែវាអាចជាម៉ាស៊ីនបម្រុងដែលទុកនៅតាមទីតាំងនុយក្លេអ៊ែរធំៗរបស់អ៊ីរ៉ង់។ លើសពីនេះ អ៊ីរ៉ង់មិនដែលបានអនុញ្ញាតឱ្យទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហៅកាត់ថា IAEA ចូលទៅកាន់ទីតាំងនោះទេ ហើយក៏មិនបានផ្តល់ព័ត៌មានណាមួយអំពីការងារ ឬផែនការរបស់ខ្លួននៅទីនោះ ចាប់តាំងពីឆ្នាំ២០២១មកដែរ ខណៈដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងអង្គការ IAEA នៅមិនទាន់ចេញមុខអធិប្បាយអ្វី ជុំវិញរបាយការណ៍ថ្មីនៃការដឹកជញ្ជូនម៉ាស៊ីននុយក្លេអ៊ែរនេះនៅឡើយទេ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


