Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារអ៊ីស្រាអែល ប្រកាសផែនការកាត់ផ្តាច់សេវាកម្ម​ហិរញ្ញវត្ថុដែលបម្រើ​ឲ្យ​ប៉ាឡេស្ទីន ដែលប្រឈម​ដួល​រលំ​

បានផុស

នៅ

មន្ត្រីអ៊ីស្រាអែល និងប៉ាឡេស្ទីន បានឲ្យដឹងថា ធនាគារនានារបស់អ៊ីស្រាអែល បានជូនដំណឹងដល់ភាគីប៉ាឡេស្ទីនអំពីបំណងក្នុងការបញ្ចប់សេវាកម្មធនាគារសំខាន់ៗ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលការណ៍នេះកំពុងបង្កឲ្យមានការភ័យខ្លាចយ៉ាងខ្លាំង អំពីវិបត្តិសេដ្ឋកិច្ចនៅតំបន់ West Bank របស់​ប៉ាឡេស្ទីន​​។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីធនាគារប៉ាឡេស្ទីន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ធនាគារប៉ាឡេស្ទីនចំនួន៥ ដែលពឹងផ្អែក​លើ​ធនាគារ Bank Hapoalim របស់អ៊ីស្រាអែល សម្រាប់សេវាកម្មធនាគារផ្ទេរប្រាក់​ចេញ​និងចូល​ នឹងត្រូវបាត់បង់ការទទួលបានសេវាកម្មនេះ នៅថ្ងៃទី១៣ ខែសីហា ខាងមុខ។ ដោយឡែក ធនាគារទាំងឡាយណាដែល​ដំណើរការតាមរយៈធនាគារ Discount Bank នឹងត្រូវកាត់ផ្ដាច់នៅថ្ងៃទី១ ខែកញ្ញា។

ក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល បានបញ្ជាក់ថា ធនាគារទាំងពីរពិតជាបានស្នើនូវផែនការកាត់ផ្ដាច់ទំនាក់ទំនងជាមួយភាគីប៉ាឡេស្ទីនពិតមែន។ ក្រសួង បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២២ ខែកក្កដា ថា «ដោយសារតែបរិយាកាសហានិភ័យជារួម និងការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញបណ្តឹងឯកជនប្រឆាំងនឹងស្ថាប័នធនាគារ ធនាគារអ៊ីស្រាអែលនាពេលថ្មីៗនេះបានប្រកាសពីបំណងបញ្ឈប់ការផ្តល់សេវាកម្មធនាគារឆ្លើយឆ្លងនេះ»។

ក្រសួងបានគូសបញ្ចាក់បន្ថែមថា ខ្លួនកំពុងស្ថិតក្នុងការពិភាក្សាជាមួយធនាគារទាំងនោះ ក្នុងគោលបំណង អនុញ្ញាតឲ្យសកម្មភាពធនាគារឆ្លើយឆ្លងអាចបន្តទៅមុខក្នុងទម្រង់ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ ស្របពេលជាមួយគ្នានឹងការការពារសន្តិសុខ និងផលប្រយោជន៍សេដ្ឋកិច្ចរបស់រដ្ឋអ៊ីស្រាអែល។

ដោយឡែក ពាណិជ្ជករប៉ាឡេស្ទីនម្នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងធនាគារក្នុងស្រុកបានប្រាប់ AFP ថា «អាជ្ញាធរប៉ាឡេស្ទីន (PA) គឺជាអ្នកខ្ចីប្រាក់ធំបំផុតពីធនាគារក្នុងស្រុក ពីព្រោះពួកគេពឹងផ្អែកលើធនាគារទាំងនោះដើម្បីបើកប្រាក់ខែឲ្យមន្ត្រីរាជការ និងទប់ទល់នឹងឱនភាពថវិកា។ ដូច្នេះ ប្រសិនបើធនាគារដួលរលំ អាជ្ញាធរប៉ាឡេស្ទីនក៏នឹងដួលរលំដូចគ្នា»។ បច្ចុប្បន្ន អាជ្ញាធរប៉ាឡេស្ទីនកំពុងស្ថិតក្រោមសម្ពាធហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងររួចស្រេចទៅហើយ បន្ទាប់ពីអ៊ីស្រាអែលបានផ្អាកការផ្ទេរចំណូលពន្ធគយ ដែលអ៊ីស្រាអែលជាអ្នកប្រមូលក្នុងនាមអាជ្ញាធរប៉ាឡេស្ទីន ដែលចំណូលទាំងនោះមានទំហំរហូតដល់ទៅពីរភាគបីនៃចំណូលសរុបរបស់អាជ្ញាធរប៉ាឡេស្ទីន។

សូមជម្រាបជូនថា ទំនាក់ទំនងប្រព័ន្ធធនាគារទាំងនេះ មានសារៈសំខាន់មិនអាចខ្វះបានសម្រាប់ការទូទាត់លើការនាំចូលទំនិញពីអ៊ីស្រាអែលមកកាន់ដែនដីប៉ាឡេស្ទីន រួមមាន ថាមពលអគ្គិសនី ទឹក ប្រេងឥន្ធនៈ និងស្បៀងអាហារ ក៏ដូចជាសម្រាប់ការផ្ទេរប្រាក់បៀវត្សរ៍របស់ពលរដ្ឋប៉ាឡេស្ទីនដែលធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែលផងដែរ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

​មិន​ត្រឹមតែអង់គ្លេសទេ សូម្បី​ ប៊ុលហ្គារី ក៏​អនុម័តឲ្យ អាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពអាកាស​ដែរ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម