កូវីដ-១៩
ខេត្តព្រៃវែងប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីម្នាក់ទៀត ជាកម្មកររោងចក្រមកពីជាតំបន់ក្រហមនៅភ្នំពេញ
រដ្ឋបាលខេត្តព្រៃវែងបានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ម្នាក់ឈ្មោះ ចុន ជីន ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅស្រុកមេសាង ជាកម្មកររោងចក្រមកពីជាតំបន់ក្រហមនៅរាជធានីភ្នំពេញ។បើតាមរដ្ឋបាលខេត្តព្រៃវែងអ្នកជំងឺឈ្មោះ ចុន ជីន នេះស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជាតំបន់ក្រហម និងជាកម្មការនីរោងចក្រកាត់ដេរបានមកដល់ផ្ទះក្នុងភូមិជីផុច ឃុំជីផុច ស្រុកមេសាង វេលាម៉ោង២រសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ។

ដំបូងឡើយអ្នកជំងឺនេះ មានអារម្មណ៍មិនស្រួលខ្លួន គាត់ក៏បានហៅពេទ្យមកពិនិត្យនៅផ្ទះ តែកម្តៅនៅបន្តឡើងក្តៅដដែល ហេតុនេះលោកគ្រូពេទ្យបានបញ្ជូនគាត់ទៅមន្ទីរពេទ្យបង្អែកស្រុកដើម្បីពិនិត្យបន្ថែម។ ពេលនោះ ដោយមានការសង្ស័យខ្ពស់ លោកគ្រូពេទ្យបានធ្វើតេស្តរហ័ស(RapidTest )ជាលទ្ធផលគឺវិជ្ជមានហើយបានបញ្ជួនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមេសាង ។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងចូលរួមយកសំណាកនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកស្រុកព្រមទាំងដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ និងដាក់ចេញវិធានការនានា ដើម្បីថែទាំសុខភាព និងទប់ស្កាត់កុំឲ្យមានការចម្លងបន្ត។

គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី៧ ខែឧសភា ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១២១ នាក់ អ្នកជាសះស្បើយចំនួន៧០នាក់ ស្លាប់១នាក់ និងអ្នកកំពុងសម្រាកពេទ្យចំនួន៤៩នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


