ព័ត៌មានអន្ដរជាតិ
មេក្រុមប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណារបស់លោក Biden បង្ហាញវិធីសាស្រ្តនាំអាមេរិកចេញពី “នរកកូវីដ”
ទីប្រឹក្សាក្រុមប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណារបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ជឿជាក់ថា ការបិទអាជីវកម្មទូទាំងប្រទេសក្នុងរយៈពេលពី៤ទៅ៦សប្តាហ៍អាចជួយសហរដ្ឋអាមេរិកឲ្យចេញផុតពី “នរកកូវីដ”។
លោកវេជ្ជបណ្ឌិត Michael Osterholm បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការបិទប្រទេសអាចជាវិធីល្អបំផុតដើម្បីធ្វើឲ្យមន្ទីរពេទ្យទប់ទល់បាននិងអត្រាមរណភាពធ្លាក់ចុះនៅទូទាំងប្រទេសរហូតដល់វ៉ាក់សាំងអាចត្រូវបានចែកចាយ។ លោកអះអាងថា សេដ្ឋកិច្ចរបស់ប្រទេសនេះនឹងមិនរងគ្រោះទេប្រសិនបើមានប្រាក់កម្ចីគ្រប់គ្រាន់ដើម្បីបង់ប្រាក់ឈ្នួលក្នុងអំឡុងពេលបិទនេះ។

លោក Osterholm នាយកមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយនិងឆ្លងជំងឺនៃសាកលវិទ្យាល័យ Minnesota គឺជាអ្នកជំនាញម្នាក់ក្នុងក្រុមអ្នកជំនាញសុខភាពសាធារណៈដែលក្រុមផ្ទេរអំណាចរបស់លោក Biden បានតែងតាំងក្នុងក្រុមប្រឹក្សាយោបល់របស់ខ្លួន។ លោក Biden និយាយថា ក្រុមប្រឹក្សានេះនឹងជួយរៀបចំវិធីសាស្រ្តរបស់គាត់ក្នុងការគ្រប់គ្រងការកើនឡើងនៃការឆ្លងរាលដាល។
វាបានកើតឡើងចំពេលដែលសហរដ្ឋអាមេរិកបានកត់ត្រាចំនួនអ្នកស្លាប់ប្រចាំថ្ងៃដោយសារជំងឺកូវីដ១៩ខ្ពស់បំផុតក្នុងរយៈពេល៦ខែហើយការឆ្លងនិងការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅតែបន្តកើនឡើងដល់កម្រិតខ្ពស់នៅទូទាំងប្រទេស។
ចំនួនអ្នកស្លាប់មានដល់១,៨៩៣នាក់កាលពីថ្ងៃព្រហស្បតិ៍ដែលនេះជាចំនួនអ្នកស្លាប់ខ្ពស់បំផុតចាប់តាំងពីថ្ងៃទី៨ខែឧសភាមក។

ការឆ្លងថ្មីនៅទូទាំងប្រទេសបានកើនឡើងខ្ពស់ដល់១៤៤,១៣៣ករណីហើយអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យបានកើនឡើងខ្ពស់ដល់៦៥,០០០នាក់ក្នុងមួយថ្ងៃ។
លោក Osterholm ជឿជាក់ថា វិធានការបិទប្រទេសដ៏តឹងរ៉ឹងគឺត្រូវការជាចាំបាច់ហើយមានតម្រូវការឲ្យពាក់ឯកសណ្ឋាននៅក្នុងរដ្ឋនីមួយៗប្រសិនបើមានការកើនឡើងក្នុងករណីនានា។
លោកបានប្រាប់ Yahoo News ថា ករណីកំពុងតែកើនឡើងខណៈមនុស្សកាន់តែច្រើនត្រូវបង្ខំចិត្តឲ្យនៅក្នុងផ្ទះដោយសារតែអាកាសធាតុត្រជាក់ដែលជាហេតុវីរុសអាចរាលដាលបានយ៉ាងងាយស្រួល។ លោកក៏បានណែនាំផងដែរថា ប្រជាជនកំពុងទទួលរងពីភាពអស់កម្លាំងដោយសារជំងឺរាតត្បាតនិងកំពុងនឿយហត់ដោយសារការពាក់ម៉ាសនិងគម្លាតសង្គម។

កាលពីថ្ងៃព្រហស្បតិ៍ លោក Osterholm បានលើកឡើងថា ការបិទប្រទេសបែបនេះនឹងធ្វើឲ្យសហរដ្ឋអាមេរិកដូចទៅនឹងប្រទេសណូវែលហ្សេឡង់និងអូស្ត្រាលីដែលករណីប្រចាំថ្ងៃថ្មីត្រូវបានកាត់បន្ថយមកនៅក្រោម១០ករណី។
លោក Osterholm ក៏បានអះអាងផងដែរថា សហរដ្ឋអាមេរិកនឹងជួបប្រទះថ្ងៃកាន់តែអាក្រក់ប្រសិនបើសកម្មភាពប្រភេទនេះមិនត្រូវបានអនុវត្តទេនោះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


