ព័ត៌មានជាតិ
ឪពុកកូនទៅភ្ជួរស្រែ មេឃភ្លៀងផ្គរ ត្រឡប់មកផ្ទះ រន្ទះបាញ់សម្លាប់ឪពុកតាមផ្លូវ
(ខេត្តកំពត)៖ បុរសម្នាក់បានស្លាប់ដោយសាររន្ទះបាញ់ ខណៈវិលត្រឡប់ពីភ្ជួរស្រែ ស្របពេលមេឃកំពុងភ្លៀងខ្លាំង កាលពីវេលាម៉ោង១និង៣០នាទី រសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងភូមិស្តេចគង់ ឃុំស្តេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។

បុរសរងគ្រោះ ឈ្មោះ សាំង ធី ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិស្តេចគង់ ឃុំស្តេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ យោងតាមប្រភពព័ត៌មានពីក្រុមគ្រួសារសព បានឲ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះ រួមជាមួយកូនប្រុសម្នាក់ទៀតបានយកគោយន្តទៅភ្ជួរស្រែ ដែលនៅចម្ងាយពីផ្ទះជិត១គីឡូម៉ែត្រ លុះភ្ជួរបានបន្តិចក៏មានភ្លៀងខ្យល់យ៉ាងខ្លាំង ទើបឪពុកនិងកូននាំគ្នាវិលត្រឡប់មកផ្ទះវិញ។

ប្រភពដដែលបានបញ្ជាក់ទៀតថា លុះពេលធ្វើដំណើរបានបន្តិចស្រាប់តែរន្ទះបាញ់លាន់ឮយ៉ាងកក្រើកបណ្តាលឲ្យស្លាប់បុរសជាឪពុកនៅពាក់កណ្តាលផ្លូវ។ ដោយឡែកកូនប្រុសបានរួចផុតពីសេចក្តីស្លាប់ដោយសារកូនប្រុសដើរនៅខាងមុខបុរសជាឪពុក។
ក្រោយពីកើតហេតុ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍និងពិនិត្យ រួចប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សេង ណារិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម៤ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស