ព័ត៌មានជាតិ
ប្រជាពលរដ្ឋនិងអាជីវករក្នុងខណ្ឌច្បារអំពៅ បានទទួលម៉ាសពីសម្ដេចតេជោ
ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរ តាមបណ្ដាផ្សារ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានផ្តល់ម៉ាសចែកជូនដល់ដៃប្រជាពលរដ្ឋនិងអាជីវករ ដោយពុំមានរើសអើងឡើយ។

ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ បាននិយាយថា ពួកគាត់សូមថ្លែងអំណរគុណដល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានផ្តល់ម៉ាស់ចំនួន២លានម៉ាសមកដល់ប្រជាពលរដ្ឋ ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ១៩នេះ។ ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា ពួកគាត់ពេញចិត្តនិងសូមគាំទ្រនូវសកម្មភាពរបស់សម្តេចតេជោ ដែលតែងតែជួយដល់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយទាំងស្បៀងអាហាររហូតដល់សុខភាពទៀតផង។


ប្រជាពលរដ្ឋបានបញ្ជាក់ថា នៅពេលដែលអាជ្ញាធរ បាននាំយកម៉ាស់របស់សម្តេចតេជោមកចែកជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះរហូតដល់តាមតូបលក់ដូរ គឺធ្វើឲ្យប្លែកខ្លាំងណាស់ ព្រោះប្រជាពលរដ្ឋទាំងអស់ មានម៉ាសពាក់គ្រប់ៗគ្នានិងធ្វើឲ្យអ្នកមិនមានម៉ាសពាក់ ក៏ធ្វើរអៀសខ្លួនទៀតផង។ ចំពោះយុទ្ធនាការពាក់ម៉ាសឲ្យបានគ្រប់ៗគ្នាបែបនេះ គឺជឿជាក់ថា ជំងឺកូវីដ១៩មិនអាចឆ្លងរាលដាលដល់សហគមន៍បានឡើយ ដោយសារតែប្រជាពលរដ្ឋលោកនាំគ្នាពាក់ម៉ាសនិងលាងសំអាតដៃសឹងគ្រប់ពេល៕


អត្ថបទ៖ នរា
សូមចុចអាន៖ លោក ជាវ តាយ សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សថ្នាក់ទី១២ ក្នុងស្រុកកំពង់ត្រាច
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


