ព័ត៌មានជាតិ
អគ្គនាយកដ្ឋាន ក.ប.ប. បង្ក្រាបអាល់កុលក្លែងក្លាយជាបន្តបន្ទាប់រឹបអូសបានចំនួន៤០,៦២៥លីត្រ ស្មើនឹងជាង៤០តោន
មន្ត្រីនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប នៅអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ បានបង្ក្រាបការនាំចូល និងលក់ចែកចាយទឹកអាល់កុលក្លែងក្លាយ នៅតាមបណ្ដារាជធានី ខេត្តមួយចំនួនសរុប ៤០,៦២៥លីត្រ ស្មើនឹងជាង៤០តោន គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

គួររំលឹកថា ទីតាំងលក់អាល់កុលក្លែងក្លាយតាមOnline មួយកន្លែងស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ត្រូវបានមន្ត្រី នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប. ធ្វើការចុះបង្ក្រាប រឹបអូសបានទឹកអាល់កុលក្លែងក្លាយចំនួន១៨៣កាន ស្មើនឹង៥,៤៩០លីត្រ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ ដោយធ្វើឡើងតាមរយៈរូបភាពការបញ្ជាទិញអាល់កុល ដែលដាក់លក់លើបណ្តាញសង្គម Facebook យកមកធ្វើតេស្តនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. វិភាគរកសារធាតុមេតាណុល ដែលក្លែងបន្លំជាអាល់កុល ដើម្បីកំណត់អត្តសញ្ញាណ និងឈានដល់ការបង្ក្រាប។

អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់អាជីវករលក់ដុំ លក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់ សូមកុំយកសារធាតុមេតាណុលបន្លំជាអាល់កុលលក់ជូនប្រជាពលរដ្ឋ ព្រោះសកម្មភាពនេះ មិនត្រឹមតែមិនអាចទប់ស្កាត់ការចម្លងមេរោគ ឬបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប៉ុណ្ណោះទេ ថែមទាំងនាំដល់ការប្រឈមចំពោះច្បាប់ដល់ខ្លួនថែមទៀតផង៕



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


