បច្ចេកវិទ្យា
ប្រយ័ត្នប្រយែង! កម្មវិធីទូសព្ទនៅលើ App Store មិនមានសុវត្ថិភាពទាំងអស់ទេ
បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន The Washington Post កាលពីចុងខែមីនាបានបង្ហាញពីហានិភ័យក្នុងការទាញយកកម្មវិធីពីក្នុង App Store ដែលបានធ្វើឱ្យបុរសម្នាក់ខាតបង់រូបិយប័ណ្ណអេឡិចត្រូនិក ឬហៅថា កាក់ឌីជីថលដែលមានចំនួនទឹកប្រាក់ប្រមាណ ៦០ម៉ឺនដុល្លារ។

កាលពីខែកុម្ភៈកន្លងទៅលោក Phillipe Christodoulou មានបំណងចង់ឆែកមើលចំនួនទឹកប្រាក់ដែលលោកមានជាមួយនឹងក្រុមហ៊ុន Trezor ដូច្នេះលោកក៏បានចូលទៅក្នុង App Store ដើម្បីស្វែងរកកម្មវិធីរបស់ក្រុមហ៊ុន Trezor។
ក្រោយពីលោក Phillipe បានរកឃើញកម្មវិធីមួយដែលមានឈ្មោះ Trezor ព្រមទាំងមានប្រើនិក្ខិត្តសញ្ញាដូចគ្នាផងនោះ លោកក៏បានទាញយកកម្មវិធីមកប្រើ។ ប៉ុន្តែក្រោយពីទឹកប្រាក់នៅក្នុងគណនីត្រូវបានជនខិលខូចលួចយកអស់នោះ លោក Phillipe ទើបបានដឹងថា កម្មវិធីដែលលោកបានទាញយកមកប្រើ គឺជាកម្មវិធីក្លែងក្លាយដែលក្រុមជនខិលខូចបង្កើតដោយប្រើឈ្មោះ និងរូបភាពរបស់ក្រុមហ៊ុនពិតប្រាកដ។

ក្រុមហ៊ុន Apple បានឱ្យដឹងថា កម្មវិធីនេះត្រូវបានអនុញ្ញាតឱ្យចែកចាយនៅក្នុង App Store បានដោយសារតែមុនដំបូងក្រុមជនខិលខូចបានបន្លំថាកម្មវិធីនេះគឺជាកម្មវិធីសម្រាប់គ្រប់គ្រងលេខសម្ងាត់ និងឯកសារនៅក្នុងទូរសព្ទ ប៉ុន្តែក្រោយមកពួកជនខិលខូចក៏បានធ្វើបច្ចុប្បន្នភាពកែកម្មវិធីឱ្យទៅជាកម្មវិធីសម្រាប់គ្រប់គ្រងកាក់ឌីជីថលទៅវិញ ហើយដែលក្រុមហ៊ុន Apple មិនបានធ្វើការត្រួតពិនិត្យឡើងវិញ។
ដោយសារតែឃើញពីហានិភ័យទាក់ទងនឹងការទាញយកកម្មវិធីមកប្រើនេះហើយ បានជានាយកដ្ឋានតែងតែធ្វើការណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នក្នុងការទាញយកកម្មវិធីណាមួយ សូមកុំទាញយកកម្មវិធីណាដែលមិនមានប្រភពច្បាស់លាស់ ហើយម្យ៉ាងវិញទៀតលោកអ្នកក៏អាចបញ្ជាក់ជាមួយក្រុមហ៊ុនផ្ទាល់ថា តើពួកគេមានប្រើកម្មវិធីសម្រាប់ទូរសព្ទឬអត់ ដើម្បីចៀសវាងក្នុងការទាញយកកម្មវិធីក្លែងក្លាយមកប្រើ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
ចុចអាន៖ តោះ! ស្វែងយល់អំពីបច្ចេកវិទ្យាសាកថ្មលឿននៅក្នុងទូរសព្ទ iPhone 12
ចុចអាន៖ គួរធ្វើយ៉ាងណា ពេលឃើញព័ត៌មានក្លែងក្លាយអំពីជំងឺកូវីដ-១៩?
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១២ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


