Connect with us

កូវីដ-១៩

អាជ្ញាធរ​ខេត្ត​ឧ​ត្ត​រ​មានជ័យ រក​ឃើញ​មនុស្ស​២​នាក់ ឆ្លង​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

ឧត្ដរមានជ័យ ​៖ រដ្ឋបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន បញ្ជាក់​អំពី​ការ​រក​ឃើញ​មនុស្ស​២​នាក់ ឆ្លង​ជំងឺ​កូ​វីដ​១៩ ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ក្នុង​នោះ​ម្នាក់​ជា​កូន​របស់​កម្មការិនី​រោងចក្រ សាន់ តិច នៅ​រាជធានី​ភ្នំពេញ និង​ម្នាក់ទៀត ពាក់ព័ន្ធ​អ្នក​កើត​ជំងឺ​កូ​វីដ នៅ​ខេត្ត​ប៉ៃលិន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន អ្នក​ព័​ត៌​មាន​យើង​ទទួល​បាន​ពី​រដ្ឋបាលខេត្ត​ឧត្ដរមានជ័យ ក៏បាន​បង្ហាញ​អត្តសញ្ញាណ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ទាំង​២​នាក់​នោះ​ផងដែរ រួមមាន​៖ ទី​១៖ កុមារី​អាយុ​៤​ឆ្នាំ រស់នៅ​ភូមិ​ថ្កូវ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ត្រូវជា​កូន​កម្មការិនី​រោងចក្រ សាន់ តិច នៅ​រាជធានី​ភ្នំពេញ និង​ទី​២៖ បុរស​ឈ្មោះ នុ​ល ឈុនលី អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ពពេល ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ​។

សូម​ជម្រាប​ថា មក​ទល់​ពេល​នេះ ខេត្ដ​ឧត្ដរមានជ័យ មាន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​១០​នាក់​ហើយ ក្នុងនោះ​ករណី​នាំចូល​ពី​បរទេស ចំនួន​២​នាក់ និង​ករណី​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ .​សហគមន៍​២០​កុម្ភៈ​. ចំនួន​២​នាក់ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​៣​នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំនួន​៧​នាក់​៕

ដោយ​ ៖​ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៥ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៨ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម