Connect with us

កូវីដ-១៩

អាសន្នធំ! ជំងឺផ្សិតខ្មៅឆ្លងកាន់តែខ្លាំង ឥណ្ឌាទប់លែងជាប់ព្រោះអស់ថ្នាំព្យាបាល

បានផុស

នៅ

ក្រុមគ្រូពេទ្យបាននិយាយកាលពីដើមសប្តាហ៍នេះថា មានអ្នកជំងឺនិងអ្នកជាសះស្បើយពីជំងឺកូវីដ-១៩កាន់តែច្រើនឡើង កំពុងតែឆ្លងជំងឺដុះផ្សិតដ៏សាហាវនិងកម្រ។

ជំងឺ Mucormycosis ឬគេហៅថា “ជំងឺផ្សិតខ្មៅ” ជាទូទៅ ច្រើនតែកើតឡើងចំពោះអ្នកជំងឺ ដែលប្រព័ន្ធភាពស៊ាំរបស់ពួកគេចុះខ្សោយ ដោយសារតែការឆ្លងរោគផ្សេងទៀត។

អ្នកឯកទេសខាងជំងឺឆ្លងនៅទីក្រុង Ahmedabad លោក Atul Patel បានប្រាប់ AFP ថា “ករណីនៃការឆ្លងមេរោគ mucormycosis ចំពោះអ្នកជាសះស្បើយពីជំងឺកូវីដ គឺកើនឡើងខ្ពស់ជាងមុនពេលរោគរាតត្បាតផ្ទុះឡើងដល់ទៅ៤-៥ដងឯណោះ។

ស្របពេលជាមួយគ្នានោះ លោក Khusrav Bajan អ្នកពិគ្រោះយោបល់នៅឯមន្ទីរពេទ្យជាតិ Mumbai’s P.D. Hinduja បាននិយាយថា នៅរដ្ឋភាគខាងលិច Maharashtra, ករណីរហូតដល់ទៅ៣០០ ត្រូវបានរកឃើញ។

រីឯលោក Randeep Guleria នាយកមន្ទីរពេទ្យ AIIMS ក្នុងទីក្រុងដែលីបានព្រមានថា ការឆ្លងមេរោគជាបន្ត ដូចជាជំងឺផ្សិតខ្មៅនេះ កំពុងបន្ថែមលើអត្រាមរណភាពរបស់ប្រទេសឥណ្ឌាកាន់តែធ្ងន់។

រដ្ឋភាគខាងលិច Gujarat បានបញ្ជាឲ្យមន្ទីរពេទ្យរដ្ឋ បង្កើតទីតាំងព្យាបាលដាច់ដោយឡែកពីគ្នា សម្រាប់អ្នកជំងឺ “ផ្សិតខ្មៅ” ស្របពេលមានករណីកើនឡើងខ្លាំង។

ការព្យាបាលជំងឺនេះ គឺត្រូវវះកាត់យកជាលិកាដែលស្លាប់និងឆ្លងមេរោគទាំងអស់ចេញ ហើយត្រូវចាក់ថ្នាំប្រឆាំងនឹងការដុះផ្សិត។

ប៉ុន្តែលោក Yogesh Dabholkar អ្នកជំនាញខាងត្រចៀក ច្រមុះនិងបំពង់កនៅមន្ទីរពេទ្យ DY Patil ក្នុងទីក្រុង Mumbai បានប្រាប់ AFP ថា ថ្នាំដែលប្រើសម្រាប់ព្យាបាលអ្នកឆ្លងមេរោគផ្សិត គឺមានតម្លៃថ្លៃណាស់។

លោកបានបន្ថែមថា ថ្នាំព្យាបាលមួយក្នុងចំណោមថ្នាំព្យាបាលទាំងឡាយ គឺជិតអស់ហើយដោយសារតែការកើនឡើងករណីឆ្លងយ៉ាងគំហុក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ចូលរួមសោកស្តាយ! គ្រូពេទ្យឥណ្ឌាជាង ១ពាន់នាក់ ត្រូវបាត់បង់ជីវិតដោយសារកូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៣ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម