Connect with us

ព័ត៌មានជាតិ

សូម​ប្រុងប្រយ័ត្ន មាន​អ្នកជំងឺ​កូ​វីដ​១៩មា្នក់ ​បាន​ទៅ​ទទួល​សេវា​ពី​ធនាគារ​(FTB)

បានផុស

នៅ

​នៅ​រសៀល​ថ្ង​ស​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ អនុគណៈកម្ម​ការស្រាវជ្រាវ​ជំងឺ​កូ​វីដ​១៩​ បាន​ប្រកាស ​​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​សេវា​នៅ​ធនាគារ ពាណិជ្ជកម្ម​ក្រៅ​ប្រទេស នៃ​កម្ពុជា (FTB) ដែលមាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ​៣៣C-D ផ្លូវ​១៦៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​ សូម​មានការ​ប្រុងប្រយ័ត្ន​ ព្រោះ​ថ្ងៃទី​០១ ខែ​មិថុនា ឆ្នាំ​២០២១ ចាប់ពី​ម៉ោង ១៤​និង​១០ ដល់​ម៉ោង ១៥២០​នាទី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​អ្នកជំងឺ​កូ​វីដ​១៩ បាន​ចូល​ទៅកាន់​ទីតាំង​ខាង​លើ​នេះ ​ដើម្បី​ទទួល​សេវា​ធនាគារ និង​បាន​ប៉ះពាល់​ជាមួយ​បុគ្គលិក​ធនាគារ​ចំនួន ៣​នាក់​។ បញ្ជាក់​បុគ្គលិក​ធ្វើការ​នៅ​ធនាគារ​នេះ បាន​ចាក់​វ៉ាក់សាំង​លើក​ទី​២ រួចរាល់​គ្រប់គ្នា​។ ដូច្នេះហើយ​ដើម្បី​សុវត្ថិភាព សូម​ដាក់ខ្លួន ដាច់ដោយឡែក និង​យកចិត្តទុកដាក់ តាមដាន​សុខភាព​របស់ខ្លួន​រយៈ​ពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​បាន​ទៅ​ទីកន្លែង​នេះ​។ និង​សូម​ពាក់​ម៉ាស់ រក្សារ​គម្លាត ឧស្សាហ៍​លាងដៃ គ្រប់​ទីកន្លែង គ្រប់ពេលវេលា ៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ស្រ្តី​អាយុ ៦២ ឆ្នាំ​បាន​​ស្លាប់​ដោយ​កូវីដ​នៅ​ស្រុកជើង​ព្រៃខេត្តកំពង់ចាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម