សុខភាព
ដើរត្រឹមតែ ១៥ នាទីរាល់ថ្ងៃ រាងរៅសមសួនហួសស្មាន
ការហាត់ប្រាណតាមពិត វាត្រូវធ្វើជាប្រចាំ តែមិនត្រូវការពេលវេលាច្រើនទេ។
ចំពោះការដើរវិញ ក៏មិនហត់នឿយអ្វី ថែមទំាងអាចផ្លាស់ប្តូរទម្រង់រាងកាយ និងបំប៉នសុខភាពរបស់យើងយ៉ាងមានប្រសិទ្ធិភាពដោយអាចកាត់បន្ថយសម្ពាធឈាម ការពារជំងឺសរសៃឈាម និងបេះដូង ។ល។
ការដើរមួយថ្ងៃ ១៥ នាទីជាលំហាត់ប្រាណដ៏សាមញ្ញបំផុត ដែលមនុស្សគ្រប់រូបអាចធ្វើបាន ហើយផលរបស់វាគឺធំជាងអ្វីដែលយើងធ្លាប់ដឹង។

ទីមួយ ការដើរជួយបំបាត់សភាពឈឺចាប់ផ្សេងៗ
ការដើររាល់ថ្ងៃនឹងបំបាត់ការឈឺចាប់នានាបាន ប្រសិនបើមិនមែនជាលក្ខណៈជំងឺរ៉ាំរ៉ៃ។ មិនតែប៉ុណ្ណោះដើរ ១៥ នាទីរាល់ថ្ងៃនឹងធ្វើឱ្យប្រសើរឡើងនូវចលនានៃសន្លាក់ឆ្អឹងរបស់យើងបាន។
ទីពីរ ការដើរថ្មើរជើងអាចជួយកាត់បន្ថយបញ្ហាសម្ពាធឈាមខ្ពស់
ជំនួសឱ្យការលេបថ្នាំ ការដើររយៈពេល ១៥ នាទីពីរបីដងក្នុងមួយថ្ងៃ គួរតែគ្រប់គ្រាន់ដើម្បីបន្ថយបញ្ហាសម្ពាធឈាម ហើយក៏ជួយធ្វើឱ្យប្រសើរឡើងនូវការពង្រឹងឆ្អឹង ធ្វើឱ្យឆ្អឹងរឹងមាំ កាត់បន្ថយចុះនូវហានិភ័យនៃជំងឺពុកឆ្អឹង ក៏ដូចជាជំងឺមួយចំនួនទៀតដែលទាក់ទងនឹងឆ្អឹង។

ទីបី ការដើរធ្វើឱ្យអារម្មណ៍ប្រសើរឡើង
នៅឆ្នាំ ២០១៦ ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមបានធ្វើការសិក្សាលើផលប្រយោជន៍នៃការដើរមកលើអារម្មណ៍របស់យើង។ លទ្ធផលគឺការដើរ បាន ១៥ នាទីជារៀងរាល់ថ្ងៃជួយបំបាត់ឬកាត់ចោលភាពតានតឹង ហើយជាទូទៅធ្វើឱ្យអារម្មណ៍របស់យើងប្រសើរឡើងភ្លាមៗ ដែលជួយបង្ការឬបន្ថយបញ្ហាធ្លាក់ទឹកចិត្ត។
របៀបនៃដើរដែលត្រឹមត្រូវ ទាមទារស្បែកជើងមានផាសុកភាពនិងទន់។ កុំដើរនៅក្រោមពន្លឺក្តៅខ្លាំងហួស ហើយត្រូវហូបទឹកគ្រប់គ្រាន់។
អ្នកថ្មើរជើង គួរចេះជ្រើសសម្លៀកបំពាក់ស្រាលៗ មិនក្តៅហប់ ហើយការដាក់កាសស្តាប់អាចជួយមិនឱ្យមានអារម្មណ៍ធុញទ្រាន់បាន។ បើមានមិត្តភក្តិដើរជាមួយគ្នា ជជែកលេងកាន់តែប្រសើរ៕
ប្រែសម្រួល៖ សន ផានិត
ចុចអាន៖ មិនគួរញ៉ាំអាហារទាំងនេះច្រើនឡើយ ក្រោយវ័យ ៣០ ឆ្នាំ
ចុចអាន៖ ជឿដែរថា ខំអាវ៉ង់រាល់ថ្ងៃពេញមួយខែ បង្កើនសម្រស់ក្មេង១០ឆ្នាំ?
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


