ព័ត៌មានអន្ដរជាតិ
ទីក្រុងប៉េកាំង ប្រាប់ NATO ឲ្យបញ្ឈប់ការបំផ្លើសរឿងគំរាមកំហែងរបស់ ចិន
ប្រទេសចិនបានចោទអង្គការ NATO ពីការបង្ខូចបង្កាច់ការអភិវឌ្ឍសន្តិភាពរបស់ខ្លួន បន្ទាប់ពីមេដឹកនាំសម្ព័ន្ធភាពមួយនេះបានព្រមានអំពីបញ្ហាប្រឈមជាប្រព័ន្ធកើតមានពីរដ្ឋាភិបាលទីក្រុងប៉េកាំង។
ប្រមុខដឹកនាំ NATO បាននិយាយថា សកម្មភាពរបស់ចិនរាប់ទាំងការពង្រីកអាវុធនុយក្លេអ៊ែរ ការគំរាមកំហែងគោលការណ៍អន្តរជាតិដែលយកច្បាប់ជាមូលដ្ឋាន។ វាជាលើកដំបូងហើយដែលសម្ព័ន្ធមិត្តនេះបានដាក់ប្រទេសចិនក្នុងរបៀបវារៈសំខាន់របស់ខ្លួន។
ជាការឆ្លើយតប ចិនបាននិយាយថា គោលនយោបាយការពាររបស់ខ្លួនគឺជាការការពារក្នុងលក្ខណៈធម្មជាតិ និងបានជំរុញឲ្យសម្ព័ន្ធភាព NATO លះបង់ថាមពលរបស់ខ្លួនបន្ថែមទៀតដើម្បីជំរុញការសន្ទនាទៅ។

បេសកកម្មរបស់ចិនប្រចាំសហភាពអឺរ៉ុបបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ៖«ការខិតខំប្រឹងប្រែងធ្វើទំនើបកម្មការពារជាតិ និងយោធារបស់យើងគឺសុចរឹត សមហេតុផល បើកចំហរ និងតម្លាភាព»។
សេចក្តីថ្លែងការណ៍បន្ថែមថា Nato គួរចាត់ទុកការអភិវឌ្ឍរបស់ចិនក្នុងលក្ខណៈសមហេតុផល និងឈប់យកផលប្រយោជន៍ និងសិទ្ធិស្របច្បាប់របស់ចិនជាលេសដើម្បីធ្វើនយោបាយប្លុករបស់ខ្លួន បង្កើតបញ្ហាប្រឈម និងបញ្ឆេះការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។
សេចក្តីថ្លែងការណ៍របស់ Nato បានធ្វើឡើងនៅចុងបញ្ចប់កិច្ចប្រជុំកំពូលរបស់ខ្លួនរយៈពេល១ថ្ងៃនៅទីក្រុងប្រូចសែលកាលពីថ្ងៃចន្ទ។ កិច្ចប្រជុំនេះជាលើកដំបូងសម្រាប់លោក ចូ បៃដិន ក្នុងនាមជាប្រធានាធិបតីអាមេរិក។
NATO ដែលជាសម្ព័ន្ធមិត្តនយោបាយ និងយោធាដ៏មានឥទ្ធិពលរវាងប្រទេស៣០នៅអឺរ៉ុប និងអាមេរិកខាងជើងក៏បានមើលឃើញប្រទេសរុស្ស៊ីជាការគំរាមកំហែងសំខាន់មួយដែរ។
លោក បៃដិន គ្រោងនឹងជួបលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន នៅថ្ងៃពុធស្អែកនេះនៅទីក្រុងហ្សឺណែវ៕
អានបន្ថែម៖ NATO ព្រមានពីបញ្ហាប្រឈមផ្នែកយោធាបង្កឡើងដោយចិន
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច១១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


